×
ព័ត៌មានថ្មី
  1. ជាប់ឈ្មោះជាសេដ្ឋីពាន់លានដុល្លារ និងមានមិត្តប្រុសល្អចង់បង្កើតគ្រួសារពេញលេញជាមួយគ្នា តែគួរឱ្យស្តាយ Selena មិនអាចមានផ្ទៃពោះ
  2. បេក្ខជនម្នាក់នេះបានសោកស្ដាយបំផុតសម្រាប់ការចាកចេញពីផ្ទះបាយ MasterChef Cambodia របស់បញ្ញា
  3. ទាំងសម្រស់ ទាំងថ្ពាល់ខួច ទាំងវ័យប្រហែលគ្នាធ្វើឱ្យបេក្ខជន MasterChef Cambodia រដូវកាលទី ៣ លីនដា និង Ruby Lin មើលទៅកាន់តែស្រដៀងគ្នា
  4. ចុងភៅពូកែ២រូបមកពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា ចូលរួមផ្ដល់ការប្រឹក្សាក្នុងការប្រកួត Offsite Challenge នៅក្រៅផ្ទះបាយ MasterChef Cambodia
  5. ធ្លាប់តែសម្តែងរឿងហូហែរ ពេលនេះអតីតតារាសម្តែងជើងចាស់ Chun Wong ត្រូវអង្គុយលើរទេះរុញ និងរស់នៅមណ្ឌលចាស់ជរាក្នុងវ័យ ៧៦ឆ្នាំ

អង្គុយ​មុខ​កុំព្យូទ័រ​យូរម៉ោង​រាល់ថ្ងៃ ធ្វើម៉េច​អាច​បង្ការ​បញ្ហា​រួយ​ ក បាន?

អាការរួយកជាធម្មតា កើតឡើងពីសាច់ដុំ សរសៃពួរ និងសរសៃចំណង ដែលជាទូទៅសំដៅលើជាលិកាទន់ នៅខាងក្នុង និងជុំវិញក។
ការរមួល និងកន្ត្រាក់សាច់ដុំ ច្រើនតែបណ្ដាលមកពីបញ្ហាក ដូចជារលាកសន្លាក់ ឬខូចទ្រង់ទ្រាយឌីស ឬអាចមកពីរបួសដែលកើតឡើងដោយមិនដឹងខ្លួន ឬពុំមានមូលហេតុច្បាស់លាស់។ មិនថា បញ្ហាឈឺចុករួយកកើតឡើងដោយសារជំងឺរ៉ាំរ៉ៃ ឬនៅសុខៗយើងស្រាប់តែឈឺក្រោយពេលភ្ញាក់ពីគេងនោះទេ គ្នាយើងគួរតែអនុវត្តតិចនិកខាងក្រោម ដើម្បីកាត់បន្ថយការឈឺចាប់នេះ។

១. ប្រើខ្នើយថ្មី
ដើម្បីទ្រទ្រង់ក អំឡុងពេលគេង យើងគួរប្រើខ្នើយទ្រឆ្អឹងកឱ្យត្រង់ល្អ ហើយបើយើងទម្លាប់រើខ្លួនច្រើនដងនៅពេលយប់ អាចប្រើខ្នើយមួយ ឬច្រើន ដែលស័ក្ដិសមសម្រាប់ទីតាំងគេងរបស់យើង។

២. គេងផ្ងារ
ពិតណាស់ ការគេងផ្ងារជាឥរិយាបថគេងដ៏ល្អបំផុត ដើម្បីជួយឱ្យឆ្អឹងខ្នងសម្រាកបានស្រួល។ យ៉ាងណាមិញ ប្រសិនបើយើងចូលចិត្តគេងផ្អៀង មិនត្រូវដាក់ខ្នើយឱ្យខ្ពស់ពេកឡើយ ជាធម្មតាគួរមានកម្រាស់ប្រហែល១០ ទៅ១៥សង់ទីម៉ែត្រ និងអាស្រ័យទៅតាមចម្ងាយរវាងក និងស្មា។

៣. ដាក់កុំព្យូទ័រឱ្យស្របទៅនឹងកម្រិតភ្នែក
មួយវិញទៀត យើងគួរតែអង្គុយក្នុងឥរិយាបថប្រកបដោយផាសុកភាពនៅមុខកុំព្យូទ័រ និងសម្លឹងមើលឱ្យចំទៅស្រ្គីនកុំព្យូទ័រ។ ប្រសិនបើត្រូវសម្លឹងចុះក្រោម នោះយើងគួរតែលើកកុំព្យូទ័រឱ្យខ្ពស់ជាងមុនបន្តិច។ ជាក់ស្ដែង ពពួកLaptop តម្រូវឱ្យយើងត្រូវឱនក្បាលមើលចុះក្រោម ដែលអាចធ្វើឱ្យយើងចុករួយកប្រសិនបើយើងធ្វើបែបនេះរយៈពេលយូរ។ ហេតុនេះហើយ គ្នាយើងគួរតែភ្ជាប់Laptop ទៅកាន់ស្គ្រីន ឬកុំព្យូទ័រដែលមានកម្ពស់ខ្ពស់ល្មម។

៤. រក្សាជាតិទឹកក្នុងរាងកាយ
ទន្ទឹមនឹងនេះដែរ យើងគួររក្សាជាតិទឹកក្នុងរាងកាយ ដើម្បីចិញ្ចឹមបំប៉នឌីស ក៏ដូចជាជួយឱ្យឌីសអាចបត់បែនបានងាយស្រួល និងរឹងមាំល្អ។

៥. រក្សាឥរិយាបថសមស្រប
ឥរិយាបថមិនល្អ អាចបណ្ដាលឱ្យចុករួយក ដោយការរមួលសាច់ដុំ និងសរសៃចំណង ដែលទ្រទ្រង់ក ព្រមទាំងអាចបង្កឱ្យមានរបួស ប្រសិនបើយើងប្រកាន់ឥរិយាបថបែបនេះរយៈពេលយូរ។ នៅពេលដែលយើងដើរ ឬអង្គុយដោយឱនក្បាលចុះ នោះនឹងអាចបង្កជាការឈឺចាប់ត្រង់កជាមិនខាន ដោយសារតែទម្លាប់នេះ បន្ថែមទម្ងន់ទៅកាន់សាច់ដុំនៅខ្នង និងកផ្នែកខាងលើ។ ដូច្នេះហើយ យើងគួរតែប្រកាន់ខ្ជាប់ឥរិយាបថឱ្យត្រង់ខ្លួនគ្រប់ពេលវេលា ទើបជាការប្រសើរ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង