×

ហេតុតែ​ជា​កំពូល​តារាសម្តែង សូម្បីតែ Tor Thanapob ក៏ប្រាថ្នា​ចង់​សម្តែង​រួមជាមួយ​ស្រីស្អាត Baifern Pimchanok ដែរ

ថៃ៖ ថ្មីៗនេះ តារាសម្តែងប្រុសដ៏មានប្រជាប្រិយភាព Tor Thanapob បានចូលរួមក្នុងកម្មវិធីទូរទស្សន៍ Asoramit ដែលលោកត្រូវបានអញ្ជើញឱ្យធ្វើជាតារាកិត្តិយសជាពិសេសនោះ ត្រូវបានពិធីករចោទសំនួរថា តើតារាស្រីរូបណាដែលលោកមានបំណងប្រាថ្នាចង់សម្តែងជាមួយ?

មិនបង្អង់យូរ Tor បានឆ្លើយយ៉ាងលឿនថា “បាទមាន! តារាស្រីដែលលោកប្រាថ្នាចង់សម្តែងជាមួយនោះគឺ Baifern Pimchanok”។ Tor បានបន្តថា លោកធ្លាប់ថតកម្មវិធីកម្សាន្តជាមួយ Baifern ប៉ុន្តែមិនធ្លាប់សម្តែងភាពយន្តរួមគ្នាពីមុនមកទេ ហើយលោកក៏ធ្លាប់បានប្រាប់នាងដែរថា លោកចង់មានឱកាសថតខ្សែភាពយន្តរួមជាមួយនាងណាស់ ពេលនោះ Baifern ក៏បានឆ្លើយតបវិញថា នាងក៏ដូចគ្នាដែរ។

គួរបញ្ជាក់ដែរថា តារាសម្តែងប្រុសស្រីទាំង២សុទ្ធសឹងតែជាកំពូលតារាដែលមានប្រជាប្រិយភាពដូចគ្នា ដូចនេះប្រសិនជាអ្នកទាំង២ ពិតជាមានឱកាសបានសម្តែងភាពយន្តរួមគ្នាមែននោះ ប្រាកដជាទទួលបានការចាប់អារម្មណ៍ខ្ពស់មិនខាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង