×

ជាក្មេងប្រុស​ថ្ងៃមុនសោះ ធ្មេចបើកៗ Park Ji Bin អាយុ​ជិត ៣០ឆ្នាំ​ទៅហើយ

កូរ៉េខាងត្បូង៖ ជាតួអង្គប្អូនប្រុស គីម ចាន់ឌី ក្នុងរឿង F4 កូរ៉េដែលជាភាពយន្តធ្លាប់ទទួលបានការគាំទ្រខ្លាំងកាលពីឆ្នាំ២០០៩ ពេលនេះបានក្លាយជាបុរសសង្ហាម្នាក់យ៉ាងមានមន្តស្នេហ៍។ Park Ji Bin ដែលមហាជននិយមតាមដានរឿងភាគកូរ៉េប្រាកដជាបានស្គាល់តារាប្រុសវ័យក្មេងរូបនេះមិនខាន ដោយត្រឹមមួយប៉ប្រិចភ្នែកប៉ុណ្ណោះ Park Ji Bin បានធំពេញរូបពេញរាងមានវ័យ ២៧ឆ្នាំទៅហើយ។

វ័យកាន់ច្រើន ប៉ុន្តែតារាប្រុសរូបនេះកាន់តែមានមន្តស្នេហ៍ជាមួយនឹងរូបសម្រស់មិនចាញ់តារាសម្តែងរៀមច្បង Lee Min Ho ឡើយជាមួយរូបរាងសង្ហាទាក់ចិត្តទស្សនិកជនជាខ្លាំង។ គួរបញ្ជាក់ដែរថា ដោយសារទេពកោសល្យសិល្បៈពីកំណើតបានធ្វើឱ្យតារាប្រុសរូបនេះធ្លាប់ឈ្នះពានរង្វាន់ជាតារាសម្តែងឆ្នើមវ័យក្មេងក្នុងភាពយន្តមួយចំនួនផងដែរបន្ទាប់ពីប្រលូកសិល្បៈតាំងពីឆ្នាំ២០០១មកទល់ពេលនេះ។

ចង់ដឹងថា Park Ji Bin ប្រែប្រួលមានរូបរាងសង្ហាដល់កម្រិតណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង