×

នៅមិនដល់ ២សប្តាហ៍​ទៀត​បាន​ជួប​មុខកូន​ហើយតែ ដេនី ក្វាន់ ត្អូញត្អែរ​ថា​អន្ទះអន្ទែង​ចង់ដាច់ខ្យល់​ព្រោះ​ចង់ឃើញ​មុខកូន

ភ្នំពេញ៖ នៅសល់មិនដល់ ២សប្តាហ៍ទៀតឡើយ ដេនី ក្វាន់ នឹងបានជួបមុខកូនរបស់នាងដែលជិតគ្រប់ខែហើយ។ បើទោះបីជាកំពុងពរពោះកូនក្នុងផ្ទៃក៏ដោយ តែអតីតតារាសម្តែងស្រីស៊ិចស៊ីរូបនេះនៅតែស្រស់ស្អាតគ្រប់ពេល ស័ក្តសមជាអ្នកម្តាយសម័យថ្មីជាខ្លាំង។

ជាមួយនឹងការតុបតែងខ្លួនបែបខ្ចូតៗ ធ្វើឱ្យ ដេនី ក្វាន់ នៅតែរក្សានូវភាពស្រស់ស្អាត ក្មេងជាងវ័យគួរឱ្យចាប់អារម្មណ៍។ យ៉ាងណាមិញ ថ្ងៃសម្រាលកាន់តែខិតជិតមកដល់មែនទែនហើយ ដេនី ក្វាន់ បានបង្ហាញអារម្មណ៍រំភើប អន្ទះអន្ទែងដែលជិតបានជួបមុខកូនឆាប់ៗនេះ រហូតប្រកាសសុំឱ្យអ្នកគាំទ្រជួយណែនាំកន្លែងលក់សម្ភារទារកស្អាតៗសម្រាប់តុបតែងឱ្យកូនតូច និងប្រកាសស្វែងរកមេដោះដែលមានបទពិសោធន៍យូរឆ្នាំដើម្បីជួយមើលថែទាំទៀតផង។

គួរបញ្ជាក់ដែរថា ពេលចាប់ផ្តើមពរពោះដំបូងៗ ដេនី ក្វាន់ ក៏បានបង្ហាញឱ្យអ្នកគាំទ្រនាងបានដឹងផងដែរ ប៉ុន្តែមិនមាននរណាជឿឡើយដោយគ្រប់គ្នាយល់ថា នាងគ្រាន់តែនិយាយលេងសើចប៉ុណ្ណោះ។ ប៉ុន្តែក្រោយមក ពោះកាន់តែខ្ទៀតធំឡើងទើបគ្រប់គ្នានាំគ្នាភ្ញាក់ផ្អើលស្ទើរមិនគួរឱ្យជឿត្បិតមិនដែលឃើញនាងបង្ហាញទំនាក់ទំនងស្នេហាជាមួយនរណាបន្ទាប់ពីបញ្ចប់ស្នេហ៍ជាមួយអតីតគូស្នេហ៍ដែលមានឈ្មោះ មករា៕

    

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង