×

កម្មវិធី​ប្រគំតន្ត្រី​របស់ Shawn Mendes សម្រេច​លុបចោល​ទាំងស្រុង​បន្ទាប់ពី​តារាប្រុស​រូបនេះ​កំពុង​ប្រឈមនឹង​បញ្ហា​ផ្លូវចិត្ត

កម្សាន្ត៖ កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ម្សិលមិញនេះ តារាចម្រៀងដ៏ល្បី និងរូបសង្ហា Shawn Mendes បានប្រកាសនៅលើបណ្តាញសង្គមឱ្យអ្នកគាំទ្របានដឹងអំពីការផ្អាកកម្មវិធីប្រគំតន្ត្រី Follow-Up Tour ដោយសារបញ្ហាផ្លូវចិត្ត។

Shawn បានផ្អាកកម្មវិធីមួយនេះម្តងរួចមកហើយដោយលោកយល់ថា បន្ទាប់ពីសម្រាកអស់រយៈពេលយូរមកនេះ លោកនឹងអាចត្រលប់មកអង្រួនឆាកឡើងវិញតាមធម្មតា ប៉ុន្តែក្រោយពិភាក្សាជាមួយសមាជិកក្រុម និងអ្នកជំនាញសុខភាពរួចមក កាលៈទេសៈតម្រូវឱ្យលោកត្រូវលុបចោលការប្រគំតន្ត្រីមួយនេះដើម្បីថែរក្សាសុខភាពឱ្យបានល្អប្រសើរទើបត្រលប់វិលចូលសិល្បៈវិញពេលក្រោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង