×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ខ្សែប្រយុទ្ធ Wolves ត្រូវ​សម្រាក​ព្យាបាល​របួស 2 ខែ មុន​បើក​រដូវកាលថ្មី

Wolves បានទទួលការខកចិត្តយ៉ាងខ្លាំង មុនពេលរដូវកាលថ្មីរបស់ពួកគេ ខណៈខ្សែប្រយុទ្ធ Raul Jimenez អាចនឹងអវត្តមានរហូតដល់ 8 សប្តាហ៍ដោយសាររបួស។

នេះបើតាមអ្នកកាសែត Telegraph កីឡាករម៉ិកស៊ិករូបនេះ បានរបួសជង្គង់ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល ហើយអាចនឹងត្រូវអវត្តមានរហូតដល់ទៅ 8 សប្តាហ៍ ដែលអាចនឹងធ្វើឱ្យខ្សែប្រយុទ្ធរូបនេះឃ្លាតឆ្ងាយពីការប្រកួតបើកឆាក Premier League ចំនួន 8 សប្ដាហ៍របស់ Wolves។

Jimenez បានរងរបួសជង្គង់ទល់នឹង Besiktas កាលពីថ្ងៃសៅរ៍ ហើយត្រូវដកចេញនៅវគ្គទីមួយ។ ការប្រកួតបានបញ្ចប់ក្នុងលទ្ធផល 3-0 ដោយជ័យជម្នះបានទៅលើក្រុម Wolves របស់អ្នកចាត់ការ Bruno Lage ដោយកីឡាករវ័យ 31 ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទីបើកឆាកសម្រាប់ក្លិប Premier League ។

វានឹងក្លាយទៅជាការខកចិត្តដ៏ធំមួយសម្រាប់លោក Lage ខណៈដែលគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ នឹងសម្លឹងរកការចាប់ផ្ដើមដ៏ល្អ ក្រោយពីការបញ្ចប់នៅចំណាត់ថ្នាក់ទី 10 របស់ពួកគេកាលពីរដូវកាលមុន។ Jimenez រកបានចំនួន 6 គ្រាប់ និង assist 4 ដងកាលពីរដូវកាលមុន បន្ទាប់ពីត្រឡប់មកពីរបួសក្បាលធ្ងន់ធ្ងរកាលពីឆ្នាំមុន។

ទីផ្សារដោះដូរកីឡាករនៅតែបើកចំហសម្រាប់ Wolves ដើម្បីស្វែងរកដំណោះស្រាយរយៈពេលខ្លី ឬពួកគេអាចពឹងទៅលើខ្សែប្រយុទ្ធកូរ៉េខាងត្បូង Hwang Hee-chan ។ ក្រុមរបស់ Bruno Lage ចាប់ផ្តើមរដូវកាលរបស់ពួកគេ ជាមួយនឹងការប្រកួតក្រៅដីទល់នឹង Leeds ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង