×

អ៊ីយ៉ាស់! ពិធីការិនី ខៀវ សានសាណា និង​ភ្ញៀវទាំងពីរ​រូប​ហាក់​សប្បាយ​ដល់ហើយ ចង់ដឹងថា​ជា​កម្មវិធី​អ្វីទៅណ៎?

គ្រាន់តែឃើញសកម្មភាពក្រៅឆាក ក៏ដឹងថាសប្បាយខ្លាំងដែរ ជាមួយនឹងកម្មវិធីថ្មីរបស់ស្ថានីយទូរទស្សន៍ MyTV នៅក្នុងឆមាសទីពីរនៃឆ្នាំ 2022។

ប្រិយមិត្ត នឹងបានជួបជាមួយពិធីការិនីដ៏ល្បីល្បាញ ខៀវ សានសាណា នៅក្នុងកម្មវិធីថ្មី “តាប៊ូ Let’s Compete !” ដែលនឹងចូលខ្លួនមកផ្ដល់ភាពសប្បាយរីករាយសម្រាប់ទស្សនិកជន និងមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា។

ជារៀងរាល់សប្ដាហ៍ គូស្នេហ៍ចំនួន 2 គូ នឹងចូលមកប្រកួតប្រជែងគ្នា ដោយគ្រាន់តែមើលរូបភាពទៅលើវិញ្ញា ហើយពន្យល់ប្រាប់ដៃគូ ដើម្បីឱ្យឆ្លើយ។ កម្មវិធី “តាប៊ូ Let’s Compete !” ត្រូវបានសម្រិតសម្រាំងយ៉ាងល្អឥតខ្ចោះ ចូលមកបំបាត់ភាពអប្សុករបស់ទស្សនិកជន នៅពេលរាត្រី។

ដើម្បីចុះឈ្មោះចូលរួមកម្មវិធី “តាប៊ូ Let’s Compete !” គ្រាន់តែចូលទៅកាន់ Link នេះ https://www.mytv.com.kh/taboo ។

កម្មវិធី “តាប៊ូ Let’s Compete!” ចាក់ផ្សាយជូនឆាប់ៗនេះ នៅម៉ោង 7-8 យប់ នៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង