×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

FIFA បន្ថែម​ក្រុមអាស៊ី 4 ចូល​ទៅ World Cup 2026

FIFA បានបន្ថែមកៅអីចំនួន 4 សម្រាប់ក្រុមអាស៊ី នៅក្នុងព្រឹត្តិការណ៍ World Cup 2026 ។ ព្រឹត្តិការណ៍ដែលមានក្រុមចំនួន 48 នឹងប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ចាប់ពីថ្ងៃទី 8 ខែមិថុនា ដល់ថ្ងៃទី 3 ខែកក្កដា ក្នុងរយៈពេល 4 ឆ្នាំខាងមុខ។

ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក បានបង្កើនកៅអីសម្រាប់បណ្តាប្រទេសអាស៊ីពីក្រុម “4.5” ទៅ “8.5” ក្រុមដែលត្រូវឡើងទៅប្រកួតនៅជុំផ្ដាច់ព្រ័ត្រ ជាមួយនឹងក្រុមចំនួន 8 នៃវគ្គជម្រុះជុំទីបី និងក្រុមមួយ បន្តទៅវគ្គជម្រុះអន្តរទ្វីប Play-off ។

នៅក្នុងវគ្គជម្រុះដំបូង ក្រុមអាស៊ីដែលមានចំណាត់ថ្នាក់ទាបបំផុតទាំង 22 នឹងលេងការប្រកួតគ្នាក្នុងដី និងក្រៅដី។ ក្រុមដែលឈ្នះទាំង 11 នឹងចូលរួមជាមួយក្រុមអាស៊ី ដែលមានចំណាត់ថ្នាក់កំពូលទាំង 25 នៅវគ្គជម្រុះជុំទីពីរ ដែលក្រុមទាំង 36 នឹងត្រូវបែងចែកជា 9 ពូល ដែលនឹងត្រូវប្រកួតគ្នាក្នុងដី និងក្រៅដី។ ក្រុមកំពូលទាំងពីរក្នុងពូលនីមួយៗនឹងឈានទៅជុំទីបី ដែលនឹងមាន 18 ក្រុមជំនួសឱ្យ 12 ក្រុម (បច្ចុប្បន្ន)។ ក្រុមទាំង 18 នឹងត្រូវបែងចែកជា 3 ពូល ដែលនឹងប្រកួតគ្នាក្នុងដី និងក្រៅដី ក្នុងការប្រកួតវិលជុំ។
ហើយក្រុមកំពូលទាំង 2 ក្នុងពូលនីមួយៗ នឹងមានសិទ្ធិទៅប្រកួត World Cup ជុំផ្ដាច់ព្រ័ត្រ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង