
កម្សាន្ត៖ “Anchor សំណើចតាមភូមិ” ចំនួន ៥ សប្ដាហ៍កន្លងទៅ បានបន្តនាំមកជូនបងប្អូននៅតាមភូមិស្រុកដែលក្រុមការងារបានទៅដល់ នូវការលេងល្បែងកម្សាន្តឈ្នះរង្វាន់ ការប្រគំតន្ត្រីបែបស្រុកស្រែ សំណើចមិនចេះរីងស្ងួត ព្រមទាំង វគ្គកំប្លែងពីក្រុមតារាកំប្លែងសំណើចតាមភូមិដ៏មានប្រជាប្រិយភាព។

អមជាមួយនឹងវោហាសព្ទដ៏ប៉ិនប្រសប់របស់ពិធីករលោក ដួង សុគា និងពិធីការិនីកញ្ញា ព្រះកាយច័ន្ទ បានញ៉ាំងបរិយាកាសឱ្យកម្មវិធី “Anchor សំណើចតាមភូមិ” ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ កាន់តែមានភាពសប្បាយសម្រាប់ទស្សនិកជន ពិសេសបងប្អូនអ្នកភូមិដែលក្រុមការងារបានចុះទៅដល់ បានសើចសប្បាយតាំងពីដើមដល់ចុងកម្មវិធី។
នៅថ្ងៃសៅរ៍ ទី៦ ខែសីហាខាងមុខនេះ កម្មវិធី “Anchor សំណើចតាមភូមិ” នឹងធ្វើដំណើរទៅកាន់ភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ សូមបងប្អូនកុំភ្លេចរង់ចាំទស្សនាកម្មវិធី “Anchor សំណើចតាមភូមិ” ដែលមានផ្សាយជូនទស្សនារៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៩-១០ យប់ នៅលើកញ្ចក់ទូរទស្សន៍ និងផេកផ្លូវការ CTN តែមួយគត់។
កម្មវិធីនេះ នាំមកជូនផ្តាច់មុខដោយ ស្រាបៀរ អាន់ឆ័រ។ ស្រាបៀរ អាន់ឆ័រ មានរសជាតិស្រាលស្រទន់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ហើយស្រាបៀរ អាន់ឆ័រ គឺជាស្រាបៀរដែលទទួលបានពានរង្វាន់គុណភាពផលិតល្អឥតខ្ចោះរួមជាមួយនឹងបទពិសោធន៍ជាង៨៩ឆ្នាំ។ ស្រាបៀរ អាន់ឆ័រ ផលិតឡើងសម្រាប់ពេលវេលាជួបជុំរីករាយ៕






