Newcastle United បានធ្វើការដេញថ្លៃជាលើកទីពីរសម្រាប់ខ្សែបម្រើ James Maddison របស់ Leicester ជាមួយនឹងសំណើដំបូងចំនួន 40 លានផោនត្រូវបានបដិសេធដោយ Leicester ខណៈអ្នកចាត់ការ Brendan Rodgers បាននិយាយថាកីឡាករអន្តរជាតិអង់គ្លេសអាយុ 25 ឆ្នាំមិនមែនសម្រាប់លក់ទេ។
ការដេញថ្លៃលើកទីពីរ ត្រូវបានរាយការណ៍ថាមានតម្លៃចន្លោះពី 40 លានផោនទៅ 50 លានផោន។ លោក Eddie Howe អ្នកចាត់ការ Newcastle មានបំណងចង់បង្កើនជម្រើសនៅតំបន់ប្រយុទ្ធរបស់ពួកគេ បន្ទាប់ពីមិនអាចទិញខ្សែប្រយុទ្ធ Hugo Ekitike ដែលបានចូលរួមជាមួយ Paris St-Germain ពី Reims ។
Maddison នៅសល់កុងត្រាពីរឆ្នាំទៀតជាមួយ Leicester ដោយបានចុះហត្ថលេខាបន្តនៅឆ្នាំ 2020។ អតីតខ្សែបម្រើក្រុម Coventry បានចូលរួមជាមួយ Leicester ពី Norwich City ក្នុងតម្លៃ 20 លានផោនក្នុងឆ្នាំ 2018 ។
អតីតខ្សែប្រយុទ្ធក្រុម Burnley គឺ Chris Wood គឺជាខ្សែប្រយុទ្ធតែមួយគត់ដែលត្រូវបានចុះហត្ថលេខាដោយ Newcastle ក្រោមម្ចាស់ក្លិបថ្មីរបស់ពួកគេ។ ក្រុមសារិកាព្រៃ បានចុះហត្ថលេខាចំនួនបី គឺខ្សែការពារ Sven Botman និង Matt Targett រួមទាំងអ្នកចាំទី Nick Pope នៅក្នុងទីផ្សារដោះដូរកីឡាកររបស់ក្លិបចាប់តាំងពីការកាន់កាប់ដោយក្រុមហ៊ុនរបស់អារ៉ាប៊ីសាអូឌីតកាលពីខែតុលាឆ្នាំមុន៕