×

យប់នេះ “The Big Talk Show” មាន​ការចូលរួម​ពី​តារាកិត្តិយស​ត្រកូលខាត់ ដែល​នឹង​មកចែករំលែក​រឿងរ៉ាវ​ដ៏​ចាប់អារម្មណ៍​សម្រាប់​ទស្សនិកជន

រយៈពេល 4 សប្ដាហ៍កន្លងទៅឃើញថា កម្មវិធី “The Big Talk Show” បានគាស់កកាយនូវបុគ្គលល្បីៗជាច្រើន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីអញ្ជើញពួកគាត់ឡើងមកលើវេទិកាដ៏អស្ចារ្យមួយនេះ និងផ្ដល់នូវភាពសប្បាយរីករាយ ព្រមទាំងរឿងរ៉ាវដែលទស្សនិកជនមិនធ្លាប់បានដឹងពីពួកគាត់។

នៅរាត្រីថ្ងៃអង្គារនេះ ពិធីករដ៏ស្រស់សង្ហា និងពូកែវោហាសព្ទលោក ញ៉ែម សុគន្ធ នៃកម្មវិធី “The Big Talk Show” នឹងធ្វើការសម្ភាសតារាកិត្តិយសពីរដួង គឺ អ្នកនាង ខាត់ សួស្ដី និងលោក ខាត់ សារុំ ដើម្បីឱ្យពួកគាត់ធ្វើការលាតត្រដាងពីរឿងរ៉ាវមួយចំនួនដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ទស្សនិកជនបានដឹងនិងទស្សនាកម្សាន្ត។

ចង់ដឹងថា តើសប្ដាហ៍ទី 5 នេះ នឹងមានអ្វីប្លែកពីសំណាក់តារាកិត្តិយសតែពីរដួង។ កុំភ្លេចរង់ចាំកម្មវិធី “The Big Talk Show” ដែលនឹងមានចាក់ផ្សាយនៅរាត្រីថ្ងៃអង្គារ ចាប់ពីម៉ោង 9តទៅ នៅលើកញ្ចក់ទូរទស្សន៍ និងហ្វេសប៊ុកផេក MyTV តែមួយគត់៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង