×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

4 ប្រទេស រួមគ្នា​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ FIFA World Cup 2030

ប្រធានសហព័ន្ធបាល់ទាត់ និងមេដឹកនាំរបស់ប្រទេស អ៊ុយរុយហ្គាយ អាហ្សង់ទីន ឈីលី និងប៉ារ៉ាហ្គាយ នៅថ្ងៃអង្គារ ទី 2 ខែសីហា ឆ្នាំ 2022 បានចាប់ផ្តើមការដេញថ្លៃរួមគ្នារបស់ពួកគេ ដើម្បីទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2030 ។

ប្រធានាធិបតីអ៊ុយរុយហ្គាយលោក Luis Lacalle Pou បានដឹកនាំកិច្ចប្រជុំ ដែលមានការចូលរួមពីមេដឹកនាំនៃប្រទេសទាំង 3 ទៀត ដើម្បីនាំយកនាំយកការប្រកួត FIFA World Cup 2030 ទៅកាន់កីឡដ្ឋាន Centenario ក្នុងទីក្រុង Montevideo ជាកន្លែងដែលការប្រកួត World Cup លើកដំបូង កាលពីឆ្នាំ 1930 ។ បន្ទាប់មក អ៊ុយរូហ្គាយបានផ្តួលអាហ្សង់ទីន ដោយលទ្ធផល 4-2 ។

លោក Alejandro Domínguez ប្រធានសហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងត្បូង CONMEBOL បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការដេញថ្លៃ “គឺជាក្តីសុបិននៃទ្វីបនេះ”។

លោក Domínguez បានបន្តថា៖ “មួយរយឆ្នាំ [ចាប់តាំងពីការប្រកួត World Cup លើកដំបូង] នឹងសម្រេចបានតែម្តងគត់។ ហើយវាត្រូវតែត្រលប់មកផ្ទះវិញ” ។ “យើងជឿថាវាគ្រប់គ្រាន់ហើយសម្រាប់ FIFA ក្នុងការទទួលយកការដេញថ្លៃនេះ”។

អេស្ប៉ាញ និងព័រទុយហ្គាល់ ក៏បានដាក់ការដេញថ្លៃរួមគ្នាសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2030 ផងដែរ។ សូមរំឭកថា ប្រទេសប្រេស៊ីល ដែលនៅទ្វីបអាមេរិកខាងត្បូង បានធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួត FIFA World Cup កាលពីឆ្នាំ 2014។

ប្រធាន FIFA រំពឹងថា ការជ្រើសរើសម្ចាស់ផ្ទះឆ្នាំ 2030 នឹងត្រូវបានធ្វើឡើងក្នុងរយៈពេលពីរឆ្នាំ។ ប្រទេសកាតា នឹងធ្វើជាម្ចាស់ផ្ទះការប្រកួត World Cup នៅឆ្នាំ 2022 នេះ ហើយឆ្នាំ 2026 នឹងធ្វើឡើងនៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង