ចិន៖ វីដេអូដែលត្រូវបានលេចចេញនៅលើបណ្ដាញសង្គមនៅប្រទេសចិន បានបង្ហាញពីរថក្រោះ ជាច្រើនកំពុងបើកនៅលើឆ្នេរសាធារណៈមួយ ខណៈភាពតានតឹងលើស្ថានភាពរបស់កោះតៃវ៉ាន់កើនឡើង។ នេះបើយោងតាមសារព័ត៌មាន Mirror បានចុះផ្សាយនៅថ្ងៃទី 2 ខែសីហា។
វីដេអូនេះ បង្ហាញពីរថក្រោះ រួមជាមួយនឹងទាហានមកពីកងទ័ពរំដោះប្រជាជនចិន កំពុងឆ្ពោះទៅកាន់កោះ Pingtan នៅពេលដែលប្រទេសចិន បានបង្ហាញសាច់ដុំយោធារបស់ខ្លួន។
ចំណែករថក្រោះប្រភេទ 63A amphibious ត្រូវបានឃើញ បើកលើផ្លូវហាយវេទីក្រុងឆ្នេរភាគខាងកើតចិនដីគោក Fujian ដែលមានចម្ងាយត្រឹមតែ ១៦០គីឡូម៉ែត្រប៉ុណ្ណោះពីកោះតៃវ៉ាន់។
សូមជម្រាបថា រដ្ឋាភិបាលចិន បានបង្ហាញការមិនពេញចិត្តចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi ថ្មីៗនេះ ហើយបានបញ្ចេញយន្តហោះចម្បាំង ហោះនៅជិតព្រំដែនសមុទ្រកោះតៃវ៉ាន់៕
(ទស្សនាវីដេអូ)