×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Alex Telles សម្រេចចិត្ត​ចូលរួម​ជាមួយ Sevilla ពី Man Utd

ខ្សែការពារស្លាបឆ្វេង Alex Telles នឹងចាកចេញរបស់ Manchester United ដើម្បីចូលរួមជាមួយក្លិប Sevilla ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ឆ្នាំ 2023 ដោយមិនមានជម្រើសក្នុងការទិញផ្ដាច់ឡើយ។

កាលពីថ្ងៃចន្ទ សេចក្ដីរាយការណ៍ថា កីឡាករប្រេស៊ីលរូបនេះ កំពុងស្ថិតក្នុងលក្ខខណ្ឌខ្ចីជើងទៅ Sevilla ដោយការរៀបចំឯកសារ និងការធ្វើតេស្តសុខភាពនឹងត្រូវបញ្ចប់។ នាយកកីឡារបស់ក្លិបនៅក្របខណ្ឌអេស្ប៉ាញខាងលើ គឺលោក Monchi បានចាប់អារម្មណ៍លើកីឡាកររបស់ Man Utd ចាប់តាំងពីគេលេងនៅ FC Porto មកម្ល៉េះ។

សេចក្ដីរាយការណ៍បន្តថា Telles មកលេងនៅក្របខណ្ឌ La Liga ក្នុងកិច្ចព្រមព្រៀងស្រដៀងគ្នាទៅនឹងការនាំយក Anthony Martial ទៅកាន់ប្រទេសអេស្ប៉ាញកាលពីខែមករាឆ្នាំមុន។

ដោយសារប្រាក់ឈ្នួលខ្ពស់របស់ Telles, ក្លិបមកពីក្របខណ្ឌ Premier League នឹងត្រូវបន្តជួយ Sevilla បង់ថ្លៃឈ្នួលមួយចំណែក ប៉ុន្តែពុំមានការបញ្ជាក់ថាប៉ុន្មាននោះទេ។ ចំណែក Telles បានយល់ព្រមចំពោះការផ្ទេរនេះ។ ការផ្លាស់ទៅ Sevilla របស់ខ្សែការពារស្លាបឆ្វេងនេះ នឹងកើតឡើងនៅក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង