×

តើគូណា​នឹង​ក្លាយជា​ម្ចាស់ប្រាក់រង្វាន់ 1,000,000 រៀល​ពី​កម្មវិធីថ្មី “តាប៊ូ Let’s Compete!” សប្ដាហ៍​ដំបូង​នេះ?

កម្មវិធីថ្មី ប្លែក ជាមួយនឹងលក្ខខណ្ឌដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា នឹងចូលមកផ្ដល់ការកម្សាន្តដល់ទស្សនជិក នៅរាត្រីថ្ងៃព្រហស្បតិ៍នេះ។

“តាប៊ូ Let’s Compete!” នឹងមានដៃគូចំនួន 2 គូ នឹងឡើងមកធ្វើការប្រកួតគ្នា ក្នុងវិញ្ញាសាថ្មី ដោយត្រូវពន្យល់ទៅដៃគូរបស់ពួកគេ ចៀសវាងប្រើប្រាស់កាយវិការ និងការប្រើប្រាស់ពាក្យដែលហាមឃាត់ ដើម្បីឱ្យដៃគូរបស់ខ្លួនជាអ្នកឆ្លើយ។ ជាមួយគ្នានេះ ពិធីការិនីដ៏ឆ្នើម ខៀវ សានសាណា របស់យើង គឺជាអ្នកសម្របសម្រួលដ៏ប៉ិនប្រសប់នៅក្នុងកម្មវិធីដ៏សប្បាយរីករាយមួយនេះផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ កម្មវិធី “តាប៊ូ Let’s Compete!” នឹងចែកប្រាក់រង្វាន់ 1,000,000 រៀលជារៀងរាល់សប្ដាហ៍សម្រាប់ដៃគូដែលឈ្នះលើដៃគូម្ខាងទៀត។ ចង់ដឹងទេថា តើសប្ដាហ៍ដំបូងនេះ ដៃគូទាំងពីរគូ ដែលត្រូវឡើងមកប្រកួតគ្នា នឹងជួបការលំបាកយ៉ាងណាខ្លះក្នុងការពន្យល់ដៃគូ? កុំភ្លេចរង់ចាំទស្សនាកម្មវិធីនេះ ដែលមានផ្សាយផ្ទាល់ និងផ្តាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង 9 យប់នេះតទៅ។

ទស្សនិកជនក៏អាចចុះឈ្មោះលេងកម្សាន្តបានដែរណា
តាមរយៈ link នេះ https://www.mytv.com.kh/taboo.

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង