×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

FIFA U-20 Women’s World Cup 2022៖ អ្វី​ដែល​អ្នកគួរដឹង

ការប្រកួត FIFA U-20 Women’s World Cup Costa Rica 2022™ នៅសល់តែមួយសប្តាហ៍ទៀត នឹងចាប់ផ្ដើមហើយ ខណៈកីឡាការិនីរបស់ក្រុមទាំងអស់ នឹងត្រូវប្រកួតគ្នានៅលើទីលាន នៅប្រទេសកូស្តារីកា ចាប់ពីថ្ងៃទី 10 ដល់ថ្ងៃទី 28 ខែសីហា ឆ្នាំ 2022។

ក្រុមជម្រើសជាតិបាល់ទាត់នារីអាយុក្រោម 20 ឆ្នាំដែលចូលរួមក្នុងព្រឹត្តិការណ៍ FIFA U-20 Women’s World Cup Costa Rica 2022™ ទាំង 16 ក្រុម រួមមាន៖ អូស្ត្រាលី ប្រេស៊ីល កាណាដា កូឡុំប៊ី កូស្តារីកា បារាំង អាល្លឺម៉ង់ ហ្គាណា ជប៉ុន កូរ៉េខាងត្បូង ម៉ិកស៊ិក ហុល្លង់ នូវែលហ្សេឡង់ នីហ្សេរីយ៉ា អេស្ប៉ាញ និងអាមេរិក។

FIFA U-20 Women’s World Cup Costa Rica 2022 នឹងចាប់ផ្តើមជាមួយនឹងថ្ងៃបើកឆាកដ៏អស្ចារ្យនៅថ្ងៃទី 10 ខែសីហា រវាង អាល្លឺម៉ង់ ជាមួយ កូឡុំប៊ី និង នូវែលហ្សេឡង់ ប៉ះ ម៉ិកស៊ិក។

ថ្ងៃបើកឆាក នឹងបញ្ចប់ដោយការប្រកួតក្នុងពូល A ដ៏ធំ ចំនួនពីរ រវាងប្រេស៊ីល ប៉ះ អេស្ប៉ាញ ហើយក្រុមម្ចាស់ផ្ទះ កូស្តារីកា នឹងប្រកួតបើកឆាកជាមួយ អូស្ត្រាលី។

ជើងឯកពានរង្វាន់ FIFA U-20 Women’s World Cup 2022 នឹងត្រូវរកឃើញនៅ 18 ថ្ងៃបន្ទាប់ ដោយការប្រកួតចុងក្រោយ នឹងធ្វើឡើងនៅកីឡដ្ឋាន Estadio Nacional របស់ទីក្រុង San José នៅថ្ងៃអាទិត្យទី 28 ខែសីហា។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង