×

សមត្ថកិច្ចថៃ បង្ក្រាប​មន្ត្រី​ប៉ូលិស​ដែល​បាន​ជួញដូរ​គ្រឿងញៀន

ថៃ៖ ប៉ូលិសក្នុងខេត្ត Maha Sarakham ភាគឦសានប្រទេសថៃ បានចាប់ខ្លួនបុរសម្នាក់ កាលពីថ្ងៃទី៣ ខែសីហា ពីបទលក់ថ្នាំ Yaba ថ្នាំឆ្កួត ដែលជាប្រភេទថ្នាំមេតំហ្វេតាមីនដែលកាត់ជាមួយនឹងជាតិកាហ្វេអ៊ីន។ បន្ទាប់ពីសាកសួរ ឈ្មួញ គ្រឿងញៀនបានសារភាពថា ខ្លួនគឺជាប៉ូលិសបង្កប់ខ្លួន។

មន្ត្រី និងអង្គភាពប្រតិបត្តិការពិសេស ខេត្ត Maha Sarakaham បានចុះបិទខ្ទមនៅទីតាំងវាលស្រែមួយកន្លែងដែលបុរសនោះលាក់ខ្លួន បន្ទាប់ពីអ្នកភូមិបានត្អូញត្អែរថា បុរសម្នាក់បង្កបញ្ហាក្នុងមូលដ្ឋាន និងបានលក់គ្រឿងញៀនដល់ពួកក្មេងជំទង់។

បុរសនោះ បានសារភាពថា ខ្លួនបានទិញថ្នាំញៀនប្រភេទមេតំហ្វេតាមីនជាច្រើនគ្រាប់ពីក្មេងជំទង់នៅស្រុកមួយក្នុង ខេត្ត Kalasin ក្នុងតម្លៃ៣០បាត (០,០៨៣ដុល្លារអាមេរិក) ក្នុងមួយគ្រាប់។ រួចបានលក់បន្តទៅឱ្យក្មេងជំទង់ក្នុងតម្លៃ ៥០ បាតក្នុងមួយគ្រាប់។

បុរសនោះបានបន្តថា ខ្លួនជាមន្ត្រីប៉ូលីសបង្កប់ខ្លួន ដែលបានធ្វើការជាចារកម្មអស់រយៈពេល ៨ឆ្នាំមកហើយ ហើយបន្ថែមថាខ្លួនបានឃើញអ្នកលក់ថ្នាំញៀន អាចរកប្រាក់បានច្រើន ទើបសម្រេចធ្វើជាអ្នកជួញដូរគ្រឿងញៀន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង