×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

មនុស្ស​ជាង​កន្លះលាន​នាក់ បាន​ចុះឈ្មោះ​ស្ម័គ្រចិត្ត នៅក្នុង​ព្រឹត្តិការណ៍ FIFA

យោងតាមគេហទំព័ររបស់ FIFA ឱ្យដឹងថា មនុស្សជាងកន្លះលាននាក់ បានចុះឈ្មោះក្នុងកម្មវិធីស្ម័គ្រចិត្តរបស់ FIFA ដើម្បីដាក់ពាក្យចូលរួមក្នុងការប្រកួត FIFA នាពេលអនាគត។ ចំនួនអ្នកស្ម័គ្រចិត្ត បានកើនឡើងពី 100,000 នាក់ចាប់តាំងពីខែតុលា ឆ្នាំ 2021 ខណៈព្រឹត្តិការណ៍ FIFA World Cup 2022 នឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

កំណើននៃអ្នកស្ម័គ្រចិត្ត មាន 43.2% មកពីអាស៊ី និង 40.2% មកពីអាហ្វ្រិក។ ភាសាអង់គ្លេសគឺជាភាសាដែលនិយាយច្រើនជាងគេក្នុងចំណោមបេក្ខជន (94.4%) ខណៈដែល 23.8% និយាយភាសាបារាំង 16.7% ភាសាអេស្ប៉ាញ និង 3.8% អាល្លឺម៉ង់។ ស្ទើរតែពាក់កណ្តាលនៃអ្នកស្ម័គ្រចិត្ត (48.9%) និយាយភាសាផ្សេងក្រៅពី 4 ភាសាដែលបានរៀបរាប់ខាងលើ។

សរុបមក អ្នកស្ម័គ្រចិត្ត 53.1% មានការងារធ្វើ ខណៈ 34.4% ជាសិស្ស។ នៅក្នុងលក្ខខណ្ឌនៃក្រុមអាយុ អាយុពី 24 ទៅ 34 ឆ្នាំ មាន 42.9% អាយុពី 18 ទៅ 24 ឆ្នាំ មាន 36% ខណៈអាយុពី 35 ទៅ 44 ឆ្នាំមាន 15.6 ភាគរយ និងអ្នកស្ម័គ្រចិត្ត 5.5% មានអាយុចាប់ពី 45 ឆ្នាំឡើងទៅ។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង