×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

អាជ្ញាធរ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន ខណៈ​កម្ពស់​ទឹកទន្លេ​ទាំង២​ខ្សែ​កំពុង​ហក់ឡើង នៅ​ខេត្តរតនគិរី

អត្ថបទ៖ ប៉េស សារី

រតនគិរី៖ កម្ពស់ទឹកទឹកទន្លេសេសាន និងទន្លេស្រែពក កំពុងហក់ឡើងគួរឱ្យព្រួយបារម្ភដោយសារភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេលជិត មួយសប្តាហ៍មកហើយ។ នេះបើតាមរបាយការណ៍ពីអាជ្ញាធរស្រុកវើនសៃ និងស្រុកលំផាត់បានឲ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០២២ គិតត្រឹមវេលាម៉ោង ៧និង៣០នាទី។

តាមការបញ្ជាក់ពីលោក ហេង សាវឿន អភិបាលស្រុកវើនសៃឱ្យដឹងថាទឹកទន្លេសេសាន នៅព្រឹកនេះគិតត្រឹមម៉ោង៧និង៣០នាទីមានកម្ពស់៧,៧០ម៉ែត្រ ខណៈចំណុចប្រកាសអាសន្ន៨,៥០ម៉ែត្រដោយមើលឃើញអាកាសធាតុនៅតែបន្តធ្លាក់ភ្លៀងជាប់ៗគ្នានោះលោកអភិបាលស្រុកបានបញ្ជាមន្ត្រីក្រោមឱវាទឱ្យនៅជាប់កៀកជាមួយប្រជាពលរដ្ឋនិងតាមដានកម្ពស់ទឹកដើម្បីត្រៀមលក្ខណៈជួយប្រជាពលរដ្ឋកុំឱ្យមានការជួបគ្រោះថ្នាក់ដល់អាយុជីវិត។

ជាមួយគ្នានេះលោកអភិបាលស្រុកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឱ្យបានគ្រប់ក្រុមគ្រួសារដែលរស់នៅតាមដងទន្លេសេសានទាំងអស់។

ទន្ទឹមនឹងនេះលោក នូ ថេ អភិបាលស្រុកលំផាត់ក៏បានឱ្យដឹង ដែរថាគិតត្រឹមម៉ោង ៧ និង ៣០ នាទី ចំពោះកម្ពស់ទឹកទន្លេស្រែពកនៅស្ថានីយមុខវត្តលំផាត់បានហក់ឡើងដល់ ១០,៣០ម៉ែត្រខណៈចំណុចប្រកាសអាសន្នកម្ពស់១២, ៥០ម៉ែត្រ។

លោកអភិបាលស្រុកបានត្រៀមកម្លាំងអន្តរាគមន៍ និងអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេស្រែពកឱ្យប្រុងប្រយ័ត្ននិងត្រៀមលក្ខណៈឱ្យបានគ្រប់ៗគ្នា ក្នុងករណីចាំបាច់ភៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាពឱ្យទាន់ពេលវេលា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង