×

“Anchor សំណើចតាមភូមិ” នឹង​មាន​ការលេងល្បែង​កម្សាន្ត​ថ្មីទៀត អមដោយ​សំណើច​មិន​ចេះ​រីងស្ងួត នៅ​សប្ដាហ៍នេះ

កម្សាន្ត៖ កាលពីសប្ដាហ៍មុន កម្មវិធី “Anchor សំណើចតាមភូមិ” បានធ្វើដំណើរទៅដល់ទឹកដីនៃក្រុងដូនកែវ ខេត្តតាកែវ ហើយឆ្លៀតក្នុងឱកាសនេះ ក្រុមការងារ បានជ្រើសរើសការលេងល្បែងហូប ពងទាកូនដែលជាអត្តសញ្ញាណដ៏ល្បីល្បាញមួយប្រចាំខេត្តតាកែវ ដើម្បីចែករង្វាន់ជាច្រើនដល់អ្នកឈ្នះ ហើយបន្ទាប់មក ទស្សនិកជនក៏បានសប្បាយរីករាយជាមួយការប្រគំតន្ត្រី ព្រមទាំងវគ្គផ្ទុះសំណើចនៅចុងកម្មវិធីផងដែរ។

សម្រាប់នៅថ្ងៃសៅរ៍ ទី 13 ខែសីហា ខាងមុខនេះ កម្មវិធី “Anchor សំណើចតាមភូមិ” នឹងរៀបចំនៅភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាមួយនឹងការលេងល្បែងកម្សាន្តដើម្បីឈ្នះរង្វាន់ ហើយទស្សនិកជន នឹងបានកម្សាន្តសប្បាយជាមួយវគ្គជាបន្តបន្ទាប់ដែលនឹងជួបជាមួយពិធីករ លោក ដួង សុខគា និងពិធីការិនី ព្រះកាយច័ន្ទ ពិសេសវគ្គក្រុមតារាកំប្លែងដ៏មានប្រជាប្រិយភាព ដែលនឹងធ្វើឱ្យបងប្អូនផ្ទុះសំណើច រំសាយអស់ទុក្ខកង្វល់ និងបំបាត់អស់ការនឿយហត់ពីការងារ។

ចង់ដឹងទេថា តើសប្ដាហ៍ទី៧នេះ កម្មវិធីនឹងមានល្បែងកម្សាន្ត និងសំណើចអ្វីចែកជូនទស្សនិកជនបន្តទៀត? កុំភ្លេចរង់ចាំទស្សនា កម្មវិធី “Anchor សំណើចតាមភូមិ” ដែលមានផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៩-១០យប់ នៅលើកញ្ចក់ទូរទស្សន៍ និង ផេកផ្លូវការ CTN។

កម្មវិធីនេះ នាំមកជូនផ្តាច់មុខដោយ ស្រាបៀរ អាន់ឆ័រ។ ស្រាបៀរ អាន់ឆ័រ មានរសជាតិស្រាលស្រទន់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ហើយស្រាបៀរ អាន់ឆ័រ គឺជាស្រាបៀរដែលទទួលបានពានរង្វាន់គុណភាពផលិតល្អឥតខ្ចោះ រួមជាមួយនឹងបទពិសោធន៍ជាង៨៩ឆ្នាំ។ ស្រាបៀរ អាន់ឆ័រ ផលិតឡើងសម្រាប់ពេលវេលាជួបជុំរីករាយ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង