×
ព័ត៌មានថ្មី
  1. ជាប់ឈ្មោះជាសេដ្ឋីពាន់លានដុល្លារ និងមានមិត្តប្រុសល្អចង់បង្កើតគ្រួសារពេញលេញជាមួយគ្នា តែគួរឱ្យស្តាយ Selena មិនអាចមានផ្ទៃពោះ
  2. បេក្ខជនម្នាក់នេះបានសោកស្ដាយបំផុតសម្រាប់ការចាកចេញពីផ្ទះបាយ MasterChef Cambodia របស់បញ្ញា
  3. ទាំងសម្រស់ ទាំងថ្ពាល់ខួច ទាំងវ័យប្រហែលគ្នាធ្វើឱ្យបេក្ខជន MasterChef Cambodia រដូវកាលទី ៣ លីនដា និង Ruby Lin មើលទៅកាន់តែស្រដៀងគ្នា
  4. ចុងភៅពូកែ២រូបមកពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា ចូលរួមផ្ដល់ការប្រឹក្សាក្នុងការប្រកួត Offsite Challenge នៅក្រៅផ្ទះបាយ MasterChef Cambodia
  5. ធ្លាប់តែសម្តែងរឿងហូហែរ ពេលនេះអតីតតារាសម្តែងជើងចាស់ Chun Wong ត្រូវអង្គុយលើរទេះរុញ និងរស់នៅមណ្ឌលចាស់ជរាក្នុងវ័យ ៧៦ឆ្នាំ

ស្ត្រីចំនួន 3 រូប​ដែល​ជា​អាជ្ញាកណ្ដាល​សម្រាប់ FIFA World Cup បុរស​នៅ​ប្រទេសកាតា គឺជា​នរណា?

FIFA បានប្រកាសអំពីអាជ្ញាកណ្តាលចំនួន 36 នាក់ ក្នុងការប្រកួតបាល់ទាត់ពិភពលោកបុរស នាពេលខាងមុខ។ ជាលើកដំបូង ស្ត្រី 3 នាក់ត្រូវបានជ្រើសរើសឱ្យធ្វើជាមន្ត្រីអាជ្ញាកណ្ដាលនៅ World Cup 2022 ដែលចាប់ផ្តើមនៅថ្ងៃទី 21 ខែវិច្ឆិកា នៅប្រទេសកាតា។

ពួកគេទាំង៣ គឺ អ្នកស្រី Stephanie Frappart មកប្រទេស បារាំង, អ្នកស្រី Salima Mukansanga មកពី ប្រទេសរ្វ៉ាន់ដា និង អ្នកស្រី Yoshimi Yamashita មកពីប្រទេសជប៉ុន។

1. Stephanie Frappart
សញ្ជាតិ បារាំង
អាយុ 39 ឆ្នាំ
ឆ្នាំ 2014 – ក្លាយជាស្ត្រីដំបូងដែលធ្វើជាអាជ្ញាកណ្តាលនៅក្របខណ្ឌ Ligue 2
ឆ្នាំ2015 – អាជ្ញាកណ្តាលនៅ FIFA Women’s World Cup
ឆ្នាំ 2019 – ទទួលបន្ទុក UEFA Super Cup Final រវាង Chelsea និង Liverpool
ឆ្នាំ 2019 – អាជ្ញាកណ្តាលសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA Women’s World Cup រវាងសហរដ្ឋអាមេរិក និងហុល្លង់
ឆ្នាំ 2020 – ការប្រកួតរវាងក្រុម Juventus និង Dynamo Kyiv ក្នុងពានរង្វាន់ Champions League

2. Yoshimi Yamashita
សញ្ជាតិ ជប៉ុន
អាយុ 36 ឆ្នាំ
ឆ្នាំ 2019 – អាជ្ញាកណ្ដាលការប្រកួតបុរសទ្វីបអាស៊ី (AFC Cup)
ឆ្នាំ 2019 – អាជ្ញាកណ្តាលនៅ FIFA Women’s World Cup
ឆ្នាំ 2021 – ស្ត្រីដំបូងគេដែលដឹកនាំការប្រកួត J. League
ឆ្នាំ 2021 – អាជ្ញាកណ្តាលនៅកីឡាអូឡាំពិក
ឆ្នាំ 2022 – ស្ត្រីទីមួយដែលធ្វើជាអាជ្ញាកណ្តាលការប្រកួត AFC Champions League

3. Salima Mukansanga
សញ្ជាតិ រ្វ៉ាន់ដា
អាយុ 34 ឆ្នាំ
ឆ្នាំ 2016 – អាជ្ញាកណ្តាលនៅ African Women’s Cup of Nations
ឆ្នាំ 2017 – បានរៀបចំការប្រកួតដែលមានកម្ពស់ខ្ពស់បំផុតរបស់ពិភពលោកនៅលើភ្នំ Kilimanjaro
ឆ្នាំ 2021 – អាជ្ញាកណ្តាលនៅកីឡាអូឡាំពិក
ឆ្នាំ 2022 – ស្ត្រីដំបូងគេដែលទទួលបន្ទុកការប្រកួតពានរង្វាន់ African Cup of Nations សម្រាប់បុរស៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង