×

សម្បត្តិ​វប្បធម៌​ចំនួន 30 រូប ត្រូវ​បាន​ប្រគល់​ឱ្យកម្ពុជាវិញ

ភ្នំពេញ៖ លោក Lee Satterfield ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអប់រំ និងវប្បធម៌ បានចូលរួមជាមួយលោក កែវ ជា ឯកអគ្គរាជទូតកម្ពុជាប្រចាំ នៅសហរដ្ឋអាមេរិក និងតំណាង មកពីការិយាល័យមេធាវីសហរដ្ឋអាមេរិក ប្រចាំតំបន់ភាគខាងត្បូង New York និងមកពីផ្នែកស៊ើបអង្កេតសន្តិសុខសហរដ្ឋអាមេរិក នៅក្នុងពិធីធ្វើមាតុភូមិនិវត្តន៍ នៃសម្បត្តិវប្បធម៌ចំនួន ៣០ រូប ដែលក្នុង នោះ រួមមានរូបចម្លាក់មួយ ជារចនាបទសតវត្សទី ១០ ។

យោងតាមសេចក្តីជូនដំណឹងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរទាំងនេះ មានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ដូចជា រូបចម្លាក់ដ៏ពិចិត្រ “ព្រះស្កន្ទគង់លើក្ងោក” និង “ព្រះគណេស” ដែលត្រូវបានលួចយកចេញពីប្រាសាទក្នុងរមណីយដ្ឋានកោះកេរ អតីតរាជធានីនៃអាណាចក្រខ្មែរនៅសតវត្សរ៍ទី១០ នៃគ.ស.។ ប្រាសាទកោះកេរ ធ្លាប់ជាគោលដៅនៃការលួចទ្រង់ទ្រាយធំអស់ជាច្រើនឆ្នាំនៅក្នុងអំឡុងសម័យសង្គ្រាម។

ក្រសួងកំពុងធ្វើការជាមួយក្រុមហ៊ុនដឹកជញ្ជូន ដើម្បីចាត់ចែងការដឹកវត្ថុទាំង៣០រូបមកកម្ពុជាក្នុងពេលវេលាខាងមុខ។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានសេចក្តីរំភើបទទួលស្វាគមន៍នៃការវិលត្រឡប់មកវិញនូវរតនសម្បត្តិដ៏ល្អឯកទាំងនេះ ដែលជាព្រលឹងបុព្វបុរសខ្មែរជាច្រើនជំនាន់ និងតំណាងឱ្យភាពរុងរឿងនៃចក្រភពខ្មែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង