×

អាជ្ញាធរឡាវ ប្រាប់​ឱ្យ​ពលរដ្ឋខ្លួន​ប្រុងប្រយ័ត្ន​ចំពោះការ​រំដោះទឹក​ពី​ទំនប់​នៅ​ទន្លេសេកុង

ឡាន៖ ប្រជាពលរដ្ឋនៅខេត្តសេកុង ប្រទេសឡាវ ត្រូវបានណែនាំឱ្យត្រៀមលក្ខណៈចំពោះកម្រិតទឹកក្នុងទន្លេសេកុងដែលអាចហក់ឡើង ដោយសារការរំដោះទឹកពីទំនប់ពីប្រទេសវៀតណាម ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែសីហា។

សេចក្តីជូនដំណឹងរបស់មន្ទីរធនធានធម្មជាតិ និងបរិស្ថានខេត្តសេកុង បានឱ្យដឹងថា ក្រុមហ៊ុនទំនប់ទឹកនៅប្រទេសវៀតណាម នឹងបញ្ចេញទឹកចូលក្នុងអាងក្នុងល្បឿនពី ១០០ ទៅ ១៥០ ម៉ែត្រគូបក្នុងមួយវិនាទី។

អាជ្ញាធរខេត្តសេកុង បានតាមដានកម្ពស់ទឹក និងកំពុងត្រៀមទប់ទល់នឹងហានិភ័យកម្ពស់ទឹកដែលអាចឡើងដល់ ១៨,៥០ម៉ែត្រ ដែលជាកម្រិតខ្ពស់បំផុត។ ជាមួយគ្នានេះ ខេត្តសាឡាវ៉ាន់ បានប្រកាសជម្លៀសប្រជាពលរដ្ឋ នៅតាមស្រុកសំខាន់ៗរបស់ខេត្ត ប្រសិនបើចាំបាច់។

កាលពីឆ្នាំ២០១៩ ទឹកជំនន់នៅខេត្ត សាលាវ៉ាន់ បានជន់លិចភូមិចំនួន ៧៥ ក្នុងចំណោម ១២៤ ភូមិក្នុងខេត្ត។ ភូមិចំនួន ៤១ ត្រូវបានកាត់ផ្ដាច់ និងមិនអាចចូលបានទាំងស្រុង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង