×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ប្រទេសកាតា ប្រើប្រាស់​ដ្រូន​ដើម្បី​ការពារ​ពី​ការវាយប្រហារ​ផ្សេងៗ​មកលើ​កីឡដ្ឋាន

ប្រទេសកាតា នឹងប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (ដ្រូន) ដើម្បីជួយការពារកីឡដ្ឋានបាល់ទាត់ពីការវាយប្រហារដែលអាចកើតមាន ក្នុងអំឡុងពេលនៃការប្រកួតបាល់ទាត់ FIFA World Cup 2022 ។

ក្រុមហ៊ុន Fortem Technologies នឹងផ្តល់ដ្រូនការពារ បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងមហាផ្ទៃរបស់ប្រទេសកាតា ដើម្បីការពារការវាយប្រហារដែលអាចកើតមានពីដ្រូនផ្សេងទៀតមកលើកីឡដ្ឋានដែលរៀបចំការប្រកួត FIFA World Cup 2022 ។ ដ្រូនរបស់ Fortem នឹងកម្ទេចដ្រូនសត្រូវដែលនៅជិតកីឡដ្ឋាន ដែលអាចបង្កការគំរាមកំហែងដល់សន្តិសុខ។

ក្រុមហ៊ុននេះ បាននិយាយថា៖ “កិច្ចព្រមព្រៀងនេះ ឆ្លុះបញ្ចាំងពីការភ័យខ្លាចកាន់តែខ្លាំងឡើងអំពីការគំរាមកំហែងដែលអាចកើតមានពីការវាយប្រហារដោយដ្រូនទូទៅ”។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បន្តថា ខ្លួនបានដាក់ពង្រាយប្រព័ន្ធប្រឆាំងដ្រូន នៅក្នុងព្រឹត្តិការណ៍កីឡាផ្សេងទៀត ក៏ដូចជាបានបរិច្ចាគប្រព័ន្ធរបស់ខ្លួនដល់ប្រទេសអ៊ុយក្រែន ហើយបាននិយាយថា ខ្លួនក៏កំពុងធ្វើការលើវិធានការប្រឆាំងដ្រូនសម្រាប់អាកាសយានដ្ឋានចក្រភពអង់គ្លេសផងដែរ។

សាស្ត្រាចារ្យ David Dunn មកពីសាកលវិទ្យាល័យ Birmingham ក្នុងចក្រភពអង់គ្លេស បាននិយាយថា ការគំរាមកំហែងនៃការវាយប្រហារពីពួកភេរវករ ដោយប្រើប្រាស់ដ្រូន បានកើនឡើងដោយសារតែបច្ចេកវិទ្យាកាន់តែទំនើប។

លោកបណ្ឌិត Steve Wright មកពីសាកលវិទ្យាល័យ West of England ជឿជាក់ថា ការព្រួយបារម្ភអំពីដ្រូន ដែលត្រូវបានប្រើជាវិធីសាស្រ្តនៃការវាយប្រហារបានកើនឡើង ដោយសារតែដ្រូនពាណិជ្ជកម្ម ត្រូវបានកែប្រែទៅជាអាវុធនៅក្នុងជម្លោះនៅក្នុងប្រទេសយេម៉ែន និងអ៊ុយក្រែន។ លោកបន្តថា ដ្រូនរបស់ Fortem អាចមានប្រសិទ្ធភាពប្រឆាំងនឹងការគំរាមកំហែងពីដ្រូនតូចៗ ប៉ុន្តែព្រមានថា នៅពេលដែលដ្រូនវាយប្រហារមានល្បឿនលឿន ពួកវានឹងពិបាកក្នុងការបញ្ឈប់។

លោកថា៖ “យើងកំពុងសម្លឹងមើលបច្ចេកវិទ្យាដែលយើងអាចធ្វើឱ្យល្បឿនរបស់ដ្រូនការពារលើសពី 200mph (322km/h) ឬ 300mph នៅថ្ងៃណាមួយ នៅពេលដែលយើងកំពុងអភិវឌ្ឍបច្ចេកវិទ្យាអគ្គិសនីដែលយើងមាន”។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង