×

អាជ្ញាធរ​ខេត្តស្ទឹងត្រែង ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន ខណ:​ទឹកទន្លេ​ទាំង៣​កំពុង​ហក់ឡើង​យ៉ាង​គំហុក

ស្ទឹងត្រែង៖ ស្ថានភាពទឹកទន្លេទាំង៣ក្នុងខេត្តស្ទឹងត្រែង កំពុងតែបន្តហក់ឡើងយ៉ាងគំហុក ក្នុងរយៈពេលពីរថ្ងៃនេះ ដែលធ្វើឱ្យអាជ្ញាធរប្រុងជើងការ និងបានជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេឱ្យមានការប្រុងប្រយ័ត្នបំផុត។

សម្រាប់ថ្ងៃទី១០ ខែសីហានេះ ទឹកទន្លេមេគង្គមានកម្ពស់ ៨,០៨ម៉ែត្រ ខណៈចំណុចប្រកាសអាសន្ន ១០,៧០ម៉ែត្រ , ទឹកទន្លេសេកុង មានកម្ពស់ ៨,៣០ ម៉ែត្រ ខណៈចំណុចប្រកាសអាសន្ន ១១,៥០ម៉ែត្រ ចំណែកទឹកទន្លេសេសានវិញមានកម្ពស់ ៨,៩៦ម៉ែត្រ ខណ:ចំណុចប្រកាសអាសន្ន១០,៥០ម៉ែត្រ ។ នេះបើតាមការឱ្យដឹងពីលោក ប៉ាង ប៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង។

ទន្ទឹមនឹងនេះដែរអាជ្ញារខេត្តស្ទឹងត្រែង ក៏បានជូនដំណឹងជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសចំពោះប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេទាំង៣ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវរវាំងក្មេងតូចៗ និងចំពោះសត្វអាសិរ្ពិសថែមទៀត៕

អត្ថបទ៖ ម៉ាក មេត្តា

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង