×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អតីតកីឡាករ​ថា ក្រុមហ្គាណា​នឹង​ក្លាយជា​ម្ចាស់​ពានរង្វាន់ FIFA World Cup 2022 នៅកាតា

លោក Reverend Kofi Pare អតីតកីឡាករជម្រើសជាតិហ្គាណា មានសុទិដ្ឋិនិយមចំពោះក្រុមហ្គាណា ក្នុងការឈ្នះពានរង្វាន់ FIFA World Cup 2022 នៅប្រទេសកាតា នៅចុងឆ្នាំនេះ។

ក្រុមហ្គាណា បានកក់កៅអី World Cup បន្ទាប់ពីយកឈ្នះគូប្រជែង នីហ្សេរីយ៉ាក្នុងវគ្គ Play-off កាលពីខែមីនា។ ទោះនៅសល់រយៈពេលជាងពីរខែទៀតទម្រាំដល់ World Cup អតីតកីឡាករហ្គាណាដែលធ្លាប់បង្ហាញខ្លួននៅកីឡាអូឡាំពិកឆ្នាំ 1964 ជឿជាក់ថា ហ្គាណានឹងទទួលក្លាយជាជើងឯកបាល់ទាត់ពិភពលោក។

លោក Kofi Pare ដែលបានលេងឱ្យក្រុមហ្គាណា ក្នុងទសវត្សរ៍ឆ្នាំ 1960 និង 1970 បានប្រាប់សារព័ត៌មានក្នុងស្រុកមួយ ថា៖ “បច្ចុប្បន្ន ខ្ញុំហ៊ាននិយាយថា ពួកគេមិនទាន់ដល់កម្រិតនៅឡើយទេ ប៉ុន្តែនៅពេលពួកគេជឿជាក់លើខ្លួនឯង ប្រហែលជាពួកគេនឹងឈ្នះវា”។

បុរសវ័យ 83 ឆ្នាំរូបនេះ បានបន្ថែមថា៖ “នៅក្នុងជំនឿលើវិញ្ញាណ ពួកយើងអាចឈ្នះពានរង្វាន់នេះ។ ខ្ញុំចង់សម្ដៅលើ World Cup ឆ្នាំ 2022 ។ យើងនឹងឈ្នះវា វាមិនដូចអ្វីដែលខ្ញុំធ្លាប់ឃើញពីមុននោះទេ” ។

ស្របពេលជាមួយគ្នានេះ ហ្គាណា ត្រូវបានចាប់ឆ្នោតនៅក្នុងពូលជាមួយក្រុម ព័រទុយហ្គាល់ កូរ៉េខាងត្បូង និង អ៊ុយរុយហ្គាយ។ ពួកគេ នឹងវិលទៅរកការប្រកួតបាល់ទាត់ពិភពលោកវិញ បន្ទាប់ពីបាត់ខ្លួនក្នុងការប្រកួត World Cup កាលពី 4 ឆ្នាំមុន។ វាក៏ជាការបង្ហាញខ្លួនលើកទី 4 របស់ហ្គាណានៅ World Cup បុរសផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង