×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ថ្ងៃបើកឆាក FIFA World Cup 2022 ទំនង​ជាចាប់ផ្ដើម​លឿន​ជាង​កាលកំណត់​ចំនួន 1 ថ្ងៃ

កាលបរិច្ឆេទនៃការចាប់ផ្តើមព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 គ្រោងនឹងលឿនជាងកាលកំណត់ 1 ថ្ងៃ ដើម្បីអនុញ្ញាតឱ្យម្ចាស់ផ្ទះកាតា បានប្រកួតមុនគេបង្អស់។

ការប្រកួតគ្រោងនឹងចាប់ផ្តើមនៅថ្ងៃចន្ទ ទី 21 ខែវិច្ឆិកា ដោយក្រុមជើងឯកអាហ្រ្វិក សេណេហ្គាល់ ប៉ះ ហុល្លង់ ក្នុងពូល A ។ ទោះបីជាយ៉ាងណា ឥឡូវនេះ FIFA គ្រោងនឹងផ្លាស់ប្តូរកាលវិភាគ ដើម្បីឱ្យក្រុមម្ចាស់ផ្ទះកាតា បានប៉ះ អេក្វាឌ័រ ក្នុងពូល A ត្រូវប្រកួទនៅថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា។

វាមិនទាន់ត្រូវបានប្រកាសជាផ្លូវការនោះទេ ប៉ុន្តែការស្នើសុំពីការិយាល័យក្រុមប្រឹក្សា FIFA (មានប្រធាន FIFA លោក Gianni Infantino និងថ្នាក់ដឹកនាំនៃសហព័ន្ធទ្វីបនីមួយៗ) នឹងត្រូវធ្វើឡើង។ របាយការណ៍ជាច្រើន បានលើកឡើងដូចៗគ្នា។ វាមានន័យថា ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី 20 ខែវិច្ឆិកាដល់ថ្ងៃទី 18 ខែធ្នូ។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង