
កាលពីសប្ដាហ៍មុន យើងបានរកឃើញគូដែលឈ្នះទឹកប្រាក់ចំនួន 1,000,000 រៀលរួចទៅហើយ ដែលជាការចែកប្រាក់រង្វាន់ក្នុងសប្ដាហ៍ដំបូងនៃកម្មវិធីថ្មី “តាប៊ូ Let’s Compete!” ។

វិញ្ញាសាថ្មីរបស់កម្មវិធី “តាប៊ូ Let’s Compete” ដែលមិនធ្លាប់មានក្នុងប្រទេសកម្ពុជា តម្រូវឱ្យដៃគូចំនួន 2 គូ ធ្វើការប្រកួតគ្នាដោយត្រូវពន្យល់ទៅដៃគូរបស់ពួកគេ ចៀសវាងប្រើប្រាស់កាយវិការ និងការប្រើប្រាស់ពាក្យដែលហាមឃាត់ ដើម្បីឱ្យដៃគូរបស់ខ្លួនជាអ្នកឆ្លើយ។ ជាមួយនឹងវត្តមានរបស់ពិធីការិនីដ៏ឆ្នើមរបស់យើង បានធ្វើឱ្យកម្មវិធីថ្មីមួយនេះ ទទួលការចាប់អារម្មណ៍ថែមមួយកម្រិតទៀតពីសំណាក់ទស្សនិកជន។
យប់នេះ នឹងមានដៃគូ ចំនួន 2 ទៀតនឹងឡើងមកធ្វើការប្រកួតប្រជែងគ្នាលើវិញ្ញាសាដែលផ្ដល់ជូន ដើម្បីដណ្ដើមប្រាក់លានសម្រាប់សប្ដាហ៍ទី 2 នេះ។ ចង់ដឹងថា តើពួកគាត់នឹងមានបច្ចេកទេសយ៉ាងណាក្នុងការពន្យល់ទៅដៃគូ? កុំភ្លេចទស្សនាកម្មវិធី “តាប៊ូ Let’s Compete!” ដែលមានផ្សាយផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង 9 យប់នេះតទៅ។
ទស្សនិកជនក៏អាចចុះឈ្មោះលេងកម្សាន្តបានដែរណា
តាមរយៈ link នេះ https://www.mytv.com.kh/taboo


(ទស្សនាវីដេអូ)