×

យប់មិញ Saturday Night Live ចាប់ឆ្នោត​រកឃើញ​ម្ចាស់រថយន្ត​ស៊េរីទំនើប​និង​ម៉ូតូ​ជាច្រើនគ្រឿង​សម្រាប់​អតិថិជន​នៃ​ធនាគារវីង

មិនត្រឹមតែផ្ដល់ភាពសប្បាយរីករាយពីមួយវគ្គទៅមួយវគ្គប៉ុណ្ណោះទេ កម្មវិធីជប់លៀងដ៏ធំបំផុតប្រចាំប្រទេសកម្ពុជា “Saturday Night Live – Let’s Party” ថែមទាំងមានការចាប់រង្វាន់រថយន្តស៊េរីទំនើប និងម៉ូតូ ទៀតផងសម្រាប់អតិថិជនរបស់ធនាគារ វីង។

នៅរាត្រីដ៏រីករាយថ្ងៃសៅរ៍ ទី 13 ខែសីហា ធនាគារ វីង ដែលជាម្ចាស់ឧបត្ថម្ភធំនៃកម្មវិធី Saturday Night Live – Let’s Party បានធ្វើការចាប់រង្វាន់ជាបន្តនៅលើឆាកប្រគំតន្ត្រីដ៏អស្ចារ្យ ដើម្បីស្វែងរកអតិថិជនរបស់ខ្លួន ដែលមានមហាសំណាងនៅក្នុងការក្លាយជាម្ចាស់រថយន្ត 1 គ្រឿង និងម៉ូតូចំនួន 22 គ្រឿង។

គ្រាន់តែទស្សនាកម្មវិធី Saturday Night Live – Let’s Party និងចុះឈ្មោះក្លាយជាអតិថិជនរបស់ធនាគារ វីង រួចដាក់ប្រាក់ឥឡូវនេះ លោកអ្នកអាចមានសំណាងក្លាយជាម្ចាស់រថយន្ត និងម៉ូតូ ក៏ថាបាន។

សម្រាប់លោកអ្នកដែលខកខានទស្សនាកម្មវិធីនៅលើកញ្ចក់ទូរទស្សន៍ លោកអ្នកក៏អាចទទួលបានភាពសប្បាយរីករាយនេះតាមរយៈវីឌីអូខាងក្រោមនេះផងដែរ។

Saturday Night Live – Let’s Party មានផ្សាយផ្ទាល់ និងផ្ដាច់មុខ នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង 7-9 យប់៕

(តំណភ្ជាប់វីដេអូ)

https://fb.watch/eU2MyLUX1o/

https://www.facebook.com/ctntvcambodia/videos/853002552775622/?vh=e

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង