×

VJ Kung Ka បង្ហាញ​អារម្មណ៍​រំភើប បន្ទាប់ពី​ទទួល​បាន​ឱកាស​ក្លាយជា VJ ក្នុង​កម្មវិធី “Saturday Night Live – Let’s Party”

ភ្នំពេញ៖ ថ្ងៃសៅរ៍ សប្តាហ៍មុន កម្មវិធី “Saturday Night Live – Let’s Party” បានធ្វើការចាប់រង្វាន់រថយន្តទំនើបពីធនាគារវីង ដោយមានវត្តមានរបស់ VJ DaDa និង VJ Kung Ka ជាអ្នកសម្របសម្រួលកម្មវិធី។ សប្តាហ៍នេះ VJ DaDa បានជួបជាមួយដៃគូ VJ Kung Ka ដែលកន្លងមកក្នុងកម្មវិធីដ៏ធំមួយនេះអ្នកទាំងពីរ គឺជាមិត្តរួមការងារដែល Kung Ka ជាមេក្រុមដឹកនាំការបង្ហាញម៉ូតសម្រាប់ទស្សនិកជនបានទស្សនាឱ្យកាន់តែប្លែកភ្នែក។

ប៉ុន្តែកាលពីរាត្រីថ្ងៃសៅរ៍ សប្តាហ៍មុន Kung Ka បានក្លាយជា VJ ក្នុងកម្មវិធីវិញម្តងដោយគាត់ ពិតជាមានថ្វីមាត់ពូកែមិនធម្មតា ថែមទាំងកាយវិការរស់រវើកសក្តិសមជាមួយកម្មវិធីសប្បាយៗមួយនេះជាខ្លាំង។ យ៉ាងណាមិញ បន្ទាប់ពីទទួលបានឱកាសដ៏វិសេសមួយនេះហើយ VJ Kung Ka ក៏បានធ្វើការថ្លែងអំណរគុណដល់ CBS និងបានបង្ហាញអារម្មណ៍របស់ខ្លួននៅលើបណ្តាញសង្គមបែបនេះថា៖

“ខ្ញុំសូមអរគុណចំពោះ CBS ដែលបានផ្ដល់ឱ្យខ្ញុំនូវឱកាសមួយនេះ។ CBS បានផ្តល់ឱ្យខ្ញុំនូវជីវិតថ្មី ដែលសម្រាប់ខ្ញុំគឺពិតជាអស្ចារ្យណាស់។ ពេលខ្លះអាជីពជាតារាម៉ូដែល មានឱកាសខ្លីណាស់ ហើយសម្រាប់ខ្ញុំដែលបានទទួលឱកាសនេះក៏ដូចជានៅកម្មវិធី Saturday Night LIVE គឺជាបទពិសោធន៍ដែលបានផ្លាស់ប្តូរជីវិតរបស់នាងខ្ញុំ”។

គួរបញ្ជាក់ដែរថា “Saturday Night Live – Let’s Party” គឺជាកម្មវិធីកម្សាន្តសប្បាយៗដែលមានផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង៧យប់ ផ្តាច់មុខដោយ CTN តែមួយគត់៕

(តំណភ្ជាប់វីដេអូ)

https://www.facebook.com/100030981741256/posts/pfbid0KJJSAWYzz8ei24A12ACKY89DStrow314EMYVXyXyxi3dKJEj2NyAS63L2muaWqAXl/?mibextid=vs2rir&fs=e&s=cl

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង