
កម្សាន្ត៖ កម្មវិធីថ្មីមួយទៀតហើយដែលនឹងត្រៀមខ្លួន បង្ហាញជូននូវភាពសប្បាយៗជូនទស្សនិកជនបានទស្សនាកម្សាន្តរៀងរាល់រាត្រីថ្ងៃព្រហស្បតិ៍ ដែលតម្រូវឱ្យមានគូស្នេហ៍ចំនួន ២គូចូលរួមលេងល្បែងកម្សាន្តទស្សន៍ទាយនូវកាយវិការ ឬការពន្យល់ពីដៃគូរបស់ខ្លួនដើម្បីឆ្លើយពាក្យ។

សម្រាប់ក្រុមដែលទទួលបានជ័យជំនះ កម្មវិធីក៏មានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១លានរៀលរៀងរាល់សប្តាហ៍ផងដែរ។ ពិសេសជាងនេះទៅទៀតនោះ គូស្នេហ៍ទាំងអស់អាចចូលរួមលេងកម្សាន្តបានគ្រប់គ្នាដោយគ្រាន់តែចុះឈ្មោះតាមរយៈលីង https://www.mytv.com.kh/taboo ដើម្បីទទួលបានការកម្សាន្តផង និងមានឱកាសបានឈ្នះប្រាក់រង្វាន់ផង។
កម្មវិធី “តាប៊ូ” មានផ្សាយជូនទស្សនារៀងរាល់ថ្ងៃព្រហស្បតិ៍ ចាប់ពីម៉ោង៩យប់តទៅ ដោយផ្សាយជូនផ្តាច់មុខដោយ MYTV តែមួយគត់៕




(តំណភ្ជាប់វីដេអូ)
https://fb.watch/eVwsLqOv3f/?mibextid=vs2rir&fs=e&s=cl