×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

FIFA U-20 Women’s World Cup 2022៖ សង្ខេប​ត្រឹម​ការប្រកួតទី 2 ក្នុង​វគ្គសន្សំពិន្ទុ

ការប្រកួតទីពីរសម្រាប់ពូល A និង B ក្នុងព្រឹត្តិការណ៍ FIFA U-20 Women’s World Cup 2022™ រកឃើញក្រុមម្ចាស់ផ្ទះកូស្តារីកា មិនអាចឆ្លងផុតវគ្គសន្សំពិន្ទុបានទេ។ ចំណែកក្រុម 3 ផ្សេងទៀតក្នុងពូល A មាន ប្រេស៊ីល អេស្ប៉ាញ (ក្រុមនីមួយៗមាន 4ពិន្ទុ) និង អូស្ត្រាលី (3ពិន្ទុ) នឹងត្រូវសម្រេចនៅប្រកួតទី៣ ដែលជាប្រកួតចុងក្រោយ ខណៈអូស្ត្រាលី នឹងត្រូវប៉ះប្រេស៊ីល។

នៅក្នុងពូល B អាល្លឺម៉ង់ (3 ពិន្ទុ) បានចាញ់កូឡុំប៊ី នៅថ្ងៃបើកឆាក (4 ពិន្ទុ)។ ម៉ិកស៊ិក (2 ពិន្ទុ) ត្រូវការឈ្នះអាល្លឺម៉ង់ ប្រសិនបើពួកគេចង់ឈានទៅវគ្គ 1/4 ចុងក្រោយ។ ចំណែក នូវែលហ្សេឡង់ ត្រូវប៉ះកូឡុំប៊ី នៅប្រកួតបិទបញ្ចប់វគ្គសន្សំពិន្ទុ។

នៅក្នុងការប្រកួតទី 2 នៅ FIFA U-20 Women’s World Cup 2022 នេះដែរ ឥឡូវនេះគេបានរកឃើញក្រុម ហ្គាណា និង កាណាដា មិនអាចបន្តឡើងទៅវគ្គ ៨ក្រុមចុងក្រោយបានផងដែរ។

ក្នុងពូល C នីហ្សេរីយ៉ា បានយកឈ្នះជាលើកទីពីរ (ឈ្នះកូរ៉េខាងត្បូង និងបារាំង ហើយនឹងបន្តប៉ះកាណាដា)។ ដោយបារាំងបានយកឈ្នះកាណាដា ក្នុងការប្រកួតទីពីររបស់ពួកគេ ហើយនឹងត្រូវប៉ះក្រុមកូរ៉េខាងត្បូង ក្នុងការប្រកួតចុងក្រោយក្នុងពូលរបស់ពួកគេ វាមានន័យថា ក្រុមហ្គាណា បានឆ្លងទៅវគ្គ 8ក្រុមចុងក្រោយទៅហើយ។

ស្ថានភាពស្រដៀងគ្នានៅក្នុងពូល D ដែលជប៉ុន គឺជាក្រុមតែមួយគត់ក្រៅពីនីហ្សេរីយ៉ា ដែលបានឈ្នះការប្រកួតក្នុងពូលរបស់ពួកគេទាំងពីរ បើទោះបីជាក្រុមការពារតំណែងជើងឯកនេះ មិនទាន់ធានាបានកៅអីទៅដល់វគ្គ 8 ក្រុមចុងក្រោយក៏ដោយ។ ចំណែកក្រុមសហរដ្ឋអាមេរិក បានចាញ់ហុល្លង់ 3-0 កាលពីប្រកួតទីពីរ ដែលមានន័យថា ពួកគេស្ថិតក្នុងដំណាក់កាលដែលអាចធ្លាក់ចេញពីកម្មវិធី។ អាមេរិកត្រូវជួបជប៉ុន ខណៈ ហុល្លង់ នឹងប៉ះហ្គាណា នៅថ្ងៃចុងក្រោយនៃការប្រកួតសន្សំពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង