
កូរ៉េខាងត្បូង៖ បាត់វត្តមានលែងឃើញចេញបទចម្រៀងថ្មីប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្វើឱ្យអ្នកគាំទ្រជាច្រើនរង់ចាំបទចម្រៀងថ្មីរបស់ក្រុម BLACKPINK យ៉ាងអន្ទះសារ។ យ៉ាងណាមិញ មកដល់ខែសីហា ឆ្នាំ២០២២នេះ ទីបំផុតផលិតកម្ម YG បានសម្រេចចេញបទចម្រៀងថ្មីដល់ BLACKPINK ហើយដោយគ្រាន់តែវីដេអូខ្លីរបស់ Jisoo និង Jennie រយៈពេលត្រឹម ១៥វិនាទីដែលចេញមិនទាន់បាន ៣០នាទីផង ទទួលបានចំនួនអ្នកចូលទស្សនារហូតដល់ ១លានដងឯណោះ។
គួរបញ្ជាក់ដែរថា បទចម្រៀងថ្មីដែលមានចំណងជើង “Pink Venom” នឹងត្រៀមចេញនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ឆាប់ៗខាងមុខនេះហើយ រីឯអាល់ប៊ុមចម្រៀង “BORN PINK” នឹងចេញនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ដែលមកទល់ពេលនេះទទួលបានជាង ១សែននៃការកក់ទុកផងដែរ៕

(ទស្សនាវីដេអូ)