×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Yerry Mina ត្រូវឱ្យ​សម្រាក​ព្យាបាល 8 សប្តាហ៍​ដោយសារ​របួស​កជើង

ខ្សែការពារ Yerry Mina របស់ Everton នឹងត្រូវអវត្តមានរយៈពេល 8 សប្តាហ៍ជាមួយនឹងរបួសកជើងនៅចុងសប្តាហ៍បើករដូវកាល Premier League ។

កីឡាករអន្តរជាតិកូឡុំប៊ីវ័យ 27 ឆ្នាំត្រូវបានបង្ខំប្ដូរចេញនៅវគ្គទី 2 នៃការបរាជ័យក្នុងដី 1-0 ដោយ Chelsea កាលពីថ្ងៃទី 6 ខែសីហា។ ខ្សែការពារកណ្តាល Ben Godfrey ក៏បានរបួសជើង នៅនាទីទី 10 នៃការប្រកួតនោះ។

Mina មិនបានស្ថិតក្នុងក្រុមរបស់ Everton សម្រាប់ការចាញ់ក្រុម Aston Villa 2-1 កាលពីថ្ងៃសៅរ៍ទេ ។ គេបានបង្ហាញខ្លួនត្រឹមតែ 13 ប្រកួតក្នុងលីគកាលពីរដូវកាលមុនក្នុងយុទ្ធនាការមួយដែលត្រូវបានរំខានដោយរបួស។

អ្នកចាត់ការ Frank Lampard បាននិយាយថា Everton មានអ្នកជំនួស បើទោះបីជា Godfrey ត្រូវអវត្តមានបីខែក៏ដោយ។

Lampard បានចុះហត្ថលេខាជាមួយ Conor Coady ក្នុងលក្ខខណ្ឌខ្ចីជើងពី Wolves និងអតីតខ្សែការពារ James Tarkowski របស់ Burnley លើការផ្ទេរដោយឥតតម្លៃខ្លួននៅក្នុងទីផ្សារដោះដូរកីឡាករនេះ។ គាត់ក៏មានខ្សែការពារកណ្តាល Mason Holgate និង Michael Keane នៅក្នុងក្រុមរបស់គាត់ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង