ចិន៖ មុនពេលចូលប្រលូកក្នុងវិស័យសិល្បៈ ក្រលេកមើលទៅអតីតកាលរបស់តារាសម្តែងស្រី Zhao Lusi ធ្លាប់ជាថៅកែហាងលក់គាវនៅក្នុងអាហារដ្ឋាននៃសកលវិទ្យាល័យ MingDao ដែលនាងបានសិក្សាថ្នាក់ច្នៃម៉ូតនៅទីនោះ។
គ្រូបង្រៀនម្នាក់បានផ្តល់បទសម្ភាសន៍ថា ដោយសារចំណូលចិត្តក្នុងការធ្វើម្ហូប Lusi បានបើកលក់គាវនៅអាហារដ្ឋានក្នុងសកលវិទ្យាល័យដោយនាងបានទៅផ្សារទិញគ្រឿងសម្រាប់ខ្ចប់គាវរាល់ព្រឹកដោយខ្លួនឯង និងជាអ្នកចម្អិនដោយផ្ទាល់ដើម្បីលក់ទៀតផង។
ប៉ុន្តែបន្ទាប់ពីបានឈ្នះ Hunan TV’s Super Girl កាលពីឆ្នាំ២០១៦មក នាងក៏បានចាប់ផ្តើមប្រលូកក្នុងវិស័យសិល្បៈរហូតទទួលបានការគាំទ្រជាខ្លាំងជាមួយភាពយន្តជាច្រើនមិនថាសម័យ ឬ បុរាណឡើយ៕