×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

FIFA ដកសិទ្ធិ​ប្រទេសឥណ្ឌា ក្នុង​ការរៀបចំ​ការប្រកួត U-17 Women’s World Cup 2022

FIFA បានផ្អាកសហព័ន្ធកីឡាបាល់ទាត់ប្រទេសឥណ្ឌា ដោយសារការលូកដៃរបស់ភាគីទីបី នៅក្នុងដំណើរការរបស់សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា ដែលធ្វើឱ្យប្រទេសឥណ្ឌា មិនអាចរៀបចំព្រឹត្តិការណ៍បាល់ទាត់នារីអាយុក្រោម 17 ឆ្នាំពិភពលោក ដែលគ្រោងធ្វើឡើងនៅថ្ងៃទី 11-30 ខែតុលា ឆ្នាំ 2022 នេះបានឡើយ។

FIFA បាននិយាយថា ការពិន័យនេះមានប្រសិទ្ធភាពភ្លាមៗ ហើយថាការបំពាននេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើលក្ខន្តិកៈរបស់ FIFA។

FIFA ក៏បានបន្ថែមថា ការព្យួរនេះនឹងត្រូវបានលុបចោល នៅពេលដែលគេបង្កើតគណៈកម្មាធិការរដ្ឋបាលមួយដើម្បីទទួលអំណាចជាគណៈកម្មាធិការប្រតិបត្តសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា ហើយរដ្ឋបាលថ្មីនេះ នឹងមានការគ្រប់គ្រងពេញលេញលើកិច្ចការប្រចាំថ្ងៃរបស់សហព័ន្ធ។

FIFA បានបានបញ្ជាក់ថា ការប្រកួតបាល់ទាត់ពិភពលោកនារីអាយុក្រោម 17 ឆ្នាំនាពេលបច្ចុប្បន្ននេះ មិនអាចធ្វើឡើងនៅប្រទេសឥណ្ឌាដូចការគ្រោងទុកនោះទេ។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង