×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

ចង់ស្រកៗ​បានភ្លាម! ដើម្បី​តែ​ថតរឿងថ្មី James បាន​សម្រក​គីឡូ​ឡើង​ស្គមស្គាំង​ដូច​អ្នកជំងឺ

ថៃ៖ ដើម្បីតែថតរឿងថ្មីឱ្យមើលទៅដូចតួអង្គក្នុងរឿងពិតៗ តារាសម្តែងលោក James បានព្យាយាមសម្រកគីឡូរបស់ខ្លួនស្គមស្គាំងស្លេកស្លាំងដូចមនុស្ស២នាក់ផ្សេងគ្នាអ៊ីចឹង បើធៀបជាមួយនឹងរូបរបស់លោកមុនពេលសម្រកគីឡូ។

James បានចែករំលែកនៅលើគណនី IG របស់ខ្លួនថា “រឿង ThirteenLives បានធ្វើឱ្យខ្ញុំសម្រកគីឡូ និងឡើងគីឡូអំលុងពេលថតខ្សែភាពយន្តមួយនេះពី ៥៤គីឡូក្រាមចុះមកត្រឹម ៤៧គីឡូក្រាម និងយកគីឡូមកវិញពី ៤៧គីឡូក្រាមឡើងមក ៥៤គីឡូក្រាមវិញក្នុងរយៈពេល ១ខែកន្លះ។

គួរបញ្ជាក់ដែរថា រូបភាពដែល James បានចែករំលែកឡើងទាំងប៉ុន្មានបានធ្វើឱ្យអ្នកគាំទ្ររបស់លោកសរសើរចំពោះភាពលះបង់ និងទឹកចិត្តដែលលោកបានដាក់ក្នុងការងារជាខ្លាំង។ James បានចាប់ផ្តើមប្រលូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ២០១៤មក ដោយលោកបានសាងសមិទ្ធផលក្នុងភាពយន្តជាច្រើនបន្ទាប់ពីប្រលូកក្នុងវិស័យសិល្បៈជិត១០ឆ្នាំមកនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង