×

ក្រសួង​ធនធានទឹក​ជូនដំណឹង​ដល់​ខេត្តចំនួន ៨ ដែល​នឹង​អាច​មាន​ជំនន់ទឹកភ្លៀង នៅក្នុង​សប្ដាហ៍នេះ

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី ១៦ ខែសីហានេះ បានឱ្យដឹងថា បណ្ដាខេត្តមួយចំនួន រួមមាន ខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តឧត្តរមានជ័យ ប្រឈមនឹងជំនន់ទឹកភ្លៀងដែលបង្កដោយបរិមាណទឹកភ្លៀងដែលធ្លាក់ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១៧-២៣ ខែសីហា។

កម្ពុជា នឹងទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយកាត់លើភាគខាងជើងប្រទេសថៃ ឡាវ វៀតណាម ភ្ជាប់ទៅនឹងសម្ពាធទាបសកម្មមួយនៅភាគខាងលើសមុទ្រចិនខាងត្បូង រួមជាមួយខ្យល់មូសុងនិរតីបក់ពីមធ្យមទៅបង្គួរ នៅសប្ដាហ៍នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង