កម្សាន្ត៖ អ្នកគាំទ្រដែលបានទស្សនារឿង “កំពូលមិត្ត” របស់ MyTV ប្រាកដជាបានស្គាល់តួអង្គ កល្យាណ និង វេហា ក្នុងរឿងបែបកំប្លែងមួយនេះហើយដែលអ្នកទាំង២ សម្តែងជាតួអង្គមិត្តភក្តិជិតស្និទ្ធគ្នាដែលមានសមាជិក ៥នាក់រស់នៅដូចបងប្អូនក្នុងផ្ទះតែមួយ។
ជួបគ្នានៅក្នុងការសម្តែងរឿង “កំពូលមិត្ត” មិនអស់ចិត្ត ពេលនេះអ្នកទាំង២ បានមកជួបគ្នាក្នុងកម្មវិធី “The Big Talk Show” ដែលមានលោក ញ៉ែម សុគន្ធ ជាពិធីករ នាំគ្នាសំណេះសំណាលលាយឡំជាមួយភាពកំប្លុកកំប្លែងញ៉ាំងបរិយាកាសក្នុងកម្មវិធីឱ្យកាន់តែសប្បាយរីករាយថែមមួយកម្រិតទៀត។
កម្មវិធី “The Big Talk Show” មានផ្សាយជូនទស្សនារៀងរាល់ថ្ងៃអង្គារ ចាប់ពីវេលាម៉ោង៩យប់តទៅ ផ្តាច់មុខដោយ MyTV តែមួយគត់ ដូចនេះកុំភ្លេចរង់ចាំទស្សនាក្នុងរាត្រីនេះទាំងអស់គ្នា៕
(ទស្សនាវីដេអូ)