×

ស្ងាត់ៗ Ruby Lin បង្ហាញ​រូប​វិស្សមកាល​រដូវក្តៅ​ជាមួយ​ស្វាមី​យ៉ាង​ផ្អែមល្ហែម

កម្សាន្ត៖ រវាងតារាសម្តែងល្បីឈ្មោះ Ruby Lin និង Wallace Huo តែងលេចឮពាក្យចចាមអារ៉ាមជាច្រើនពីភាពរកាំរកូសរវាងប្តីប្រពន្ធមួយគូនេះរហូតធ្វើឱ្យអ្នកគាំទ្រជាច្រើននាំគ្នាបារម្ភពីទំនាក់ទំនងដែលអាចប្រឈមនឹងភាពប្រេះឆារបស់ពួកគេផងដែរ។

ប៉ុន្តែទោះជាមានពាក្យអ្វីលេចឮក៏ដោយ ក៏ Ruby និង Wallace មិនដែលចេញបកស្រាយអ្វីច្រើនឡើយ ពោលគឺអ្នកទាំង២នៅតែរក្សាភាពស្ងៀមស្ងាត់រហូតដល់ពាក្យចចាមអារ៉ាមរលត់ទៅវិញដោយឯកឯង។ យ៉ាងណាមិញ បើក្រលេកមើលពីសកម្មភាពថ្មីៗនេះ Ruby បានចែករំលែករូបភាពផ្អែមល្ហែមនៅលើគណនី IG របស់នាងនៃវិស្សមកាលរដូវក្តៅ ដែលឃើញហើយពិតជាមានសុភមង្គលជំនួសពួកគេជាខ្លាំង។ ចង់ដឹងថា វិស្សមកាលរបស់អ្នកទាំង២ផ្អែមល្ហែមកម្រិតណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង