លោក Cyrus Poonawalla ជាស្ថាបនិកនៃវិទ្យាស្ថាន Serum នៅប្រទេសឥណ្ឌា ជាមនុស្សមានទ្រព្យច្រើនជាងគេបំផុតក្នុងវិស័យវេជ្ជសាស្រ្ត គិតក្នុងឆ្នាំ២០២២នេះ។ លោកមានទ្រព្យសម្បត្តិរហូតដល់ទៅ២៦ពាន់លានដុល្លារអាមេរិក។ លោក Poonawalla ជាអ្នកដែលមានបំផុតទី៤ របស់ប្រទេសឥណ្ឌា ដោយគាត់បានបង្កើនទ្រព្យសម្បត្តិចំនួន៤១ភាគរយ កាលពីឆ្នាំមុន ជាមួយនឹងការផលិតវ៉ាក់សាំងកូវីដ-១៩។ នៅក្នុងឆ្នាំ១៩៦៦ បុរសវ័យជាង៨០ឆ្នាំរូបនេះ បានបង្កើតវិទ្យាស្ថានSerum ហើយបានរីកចម្រើនរហូតក្លាយជាក្រុមហ៊ុនផលិតវ៉ាក់សាំងដ៏ធំបំផុតរបស់ពិភពលោក ដោយផលិតវ៉ាក់សាំងបានជាង១,៥ពាន់លានដូស សម្រាប់ប្រឆាំងនឹងជំងឺកញ្ជ្រឹល ជំងឺស្វិតដៃជើង និងជំងឺគ្រុនផ្ដាសាយ។
អំឡុងពេលដែលលោកបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យពាណិជ្ជកម្ម Brihan Maharashtra (BMCC) នៅក្នុងឆ្នាំ១៩៦៦ លោកបានបង្កើតមិត្តភាពដ៏ជិតស្និទ្ធជាមួយនឹងមិត្តរួមថ្នាក់ឈ្មោះថា Sharad Pawar ដែលជាអ្នកនយោបាយឥណ្ឌាដ៏ល្បីឈ្មោះ និងជារដ្ឋមន្ត្រីនៃ Maharashtra ចំនួន៣អាណត្តិថែមទៀតផង៕
ប្រភព៖ Hellokrupet