អាមេរិក៖ ការប្តឹងផ្តល់គ្នារវាងតារាសម្តែងល្បីឈ្មោះ Jonny Depp និង Amber Heard បានធ្វើឱ្យកក្រើកដល់សារព័ត៌មានទាំងក្នុង និងក្រៅប្រទេសជាខ្លាំងដោយទីបំផុត Camille Vasquez ដែលជាមេធាវីរបស់ Depp បានតវ៉ាក្តីឱ្យតារាសម្តែងល្បីឈ្មោះរូបនេះឈ្នះធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់នាងល្បីរន្ទឺមិនធម្មតា។
យ៉ាងណាមិញ បើក្រលេកមើលទៅភាគីខាង Amber វិញក្រោយចាញ់ក្តីនាងមានគម្រោងចង់ដាក់ពាក្យប្តឹងឡើងឧទ្ធរណ៍បន្តដោយសារមិនអស់ចិត្ត។ ចំណែកមេធាវី Elaine Bredehoft ដែលតវ៉ាក្តីឱ្យ Amber មិនបានជោគជ័យនោះបានប្រកាសដាក់ពាក្យលាឈប់ពីការងារផងដែរ។
យោងតាមការធ្វើបទសម្ភាសន៍ជាមួយមេធាវី Elaine Bredehoft បាននិយាយថា Amber ទទួលរងនូវភាពអយុត្តិធម៌ចំពោះរឿងក្តីនេះណាស់ សម្រាប់រូបគាត់ជាមេធាវីមិនអាចតវ៉ាឱ្យកូនក្តីឈ្នះក៏បានប៉ះពាល់អារម្មណ៍របស់គាត់ដូចគ្នា មានថ្ងៃមួយគាត់បានសំងំយំនៅក្នុងបន្ទប់ទឹកតែម្នាក់ ថែមទាំងបានទាស់សម្តីជាមួយ Amber ទៀតផងអំលុងពេលរឿងក្តីកំពុងដំណើរការនៅឡើយ៕