ថៃ៖ ទម្រាំបានកូនក្នុងផ្ទៃ Jooy និង DJ Push បានព្យាយាមគ្រប់សព្វបែបយ៉ាងដើម្បីមានកូនដូចបំណងប្រាថ្នា។ ទីបំផុត ការខិតខំប្រឹងប្រែងកន្លងមកក៏ទទួលបានផ្លែផ្កាដូចបំណងដោយពេលនេះពោះរបស់ Jooy កាន់តែធំឡើងពីមួយថ្ងៃទៅមួយថ្ងៃហើយ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះតារាស្រីរូបនេះបានធ្វើឱ្យអ្នកគាំទ្របារម្ភពីនាងមិនតិចឡើយក្រោយឃើញនាងស្លៀករ៉ូបវែងអូសដី ជាមួយស្បែកជើងកែងដើរចុះជណ្តើរ។ បើទោះជាមានស្វាមីចាំជួយកាន់ដៃក៏បិតមែន ប៉ុន្តែអ្នកគាំទ្រជាច្រើននៅតែបារម្ភ និងនាំគ្នាចូលរួមមតិនិយាយថា ទម្រាំបានកូនដូចបំណងវាមិនងាយឡើយ ដូចនេះគួរតែប្រយ័ត្នឱ្យបានខ្ពស់ មិនគួរស្លៀករ៉ូបវែង ហើយពាក់ស្បែកជើងកែងចោទដូចនេះឡើយ។
គួរបញ្ជាក់ដែរថា កូនក្នុងផ្ទៃដែលបានមកយ៉ាងលំបាក ក៏បានធ្វើឱ្យជីវិតប្តីប្រពន្ធមួយគូនេះមានភាពស្រស់បំព្រងមិនតិចដែរ ក្រោយពេល Jooyពិនិត្យឃើញមានផ្ទៃពោះភ្លាម ជីវិតអ្នកទាំង២ រឹតតែពោរពេញដោយស្នាមញញឹមដ៏មានក្តីសុខកាន់តែខ្លាំង៕