×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Man Utd ឈាន​ទៅ​ការសម្រេច​ផ្ទេរយក​ខ្សែបម្រើ Real Madrid ជា​ផ្លូវការ

Manchester United កាន់តែខិតជិតការចុះហត្ថលេខាជាមួយខ្សែបម្រើ Casemiro របស់ Real Madrid ក្នុងតម្លៃ 60 លានអឺរ៉ូ បូកនឹង 10 លានអឺរ៉ូជាប្រាក់បន្ថែម។

ការពិភាក្សានេះបានវិវឌ្ឍលឿនហួសការរំពឹងទុក ហើយ United មានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងសម្រាប់កីឡាករអន្តរជាតិប្រេស៊ីលវ័យ 30 ឆ្នាំនឹងត្រូវបានបញ្ចប់នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។

Casemiro បាននៅជាមួយ Real តាំងពីឆ្នាំ 2013 ដោយឈ្នះពាន La Liga 3 ដង និង Champions League 5 ដង។ ចំណែក United ស្ថិតនៅបាតតារាង Premier League ហើយនឹងត្រូវទទួលភ្ញៀវ Liverpool នៅក្នុងការប្រកួតក្រោយ។

Casemiro នឹងក្លាយជាកីឡាករម្នាក់ដែលរកចំណូលបានច្រើនជាងគេរបស់ Man Utd ប្រសិនបើ គេសម្រេចការផ្ទេរនេះ ហើយនឹងចុះហត្ថលេខាលើកុងត្រារយៈពេល 4ឆ្នាំ ដោយមានជម្រើសបន្តកុងត្រា 1 ឆ្នាំបន្ថែមទៀត។

ទោះបីជា Casemiro មានកុងត្រាដល់ឆ្នាំ 2025 ក៏ដោយ ក៏ Real ចាប់អារម្មណ៍លើសំណើដែលផ្ដល់ជូនដ៏ធំរបស់ United ។ Real នឹងមិនរារាំងផ្លូវរបស់គេទេ ប្រសិនបើគេសម្រេចចិត្តចូលរួមជាមួយបិសាចក្រហម។

ខ្សែបម្រើការពាររូបនេះ បានបង្ហាញខ្លួន 222 ប្រកួតឱ្យក្លិបយក្សអេស្ប៉ាញ និងស៊ុតបញ្ចូលទីបាន 24 គ្រាប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង