×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

មហាសេដ្ឋី​អង់គ្លេស ចង់ទិញ Man Utd មក​គ្រប់គ្រង​ដើម្បី​ការផ្លាស់ប្ដូរ

មហាសេដ្ឋីអង់គ្លេសលោក Sir Jim Ratcliffe វ័យ 69 ឆ្នាំ ត្រូវបានសារព័ត៌មាន Bloomberg រាយការណ៍ថា មានបំណងទិញក្លិបបិសាចក្រហម Manchester United ប៉ុន្តែគ្រួសារ Glazer ដែលជាម្ចាស់កម្មសិទ្ធិបច្ចុប្បន្ន មានឆន្ទៈក្នុងការលក់ភាគហ៊ុនភាគមួយចំណែកតូចតែប៉ុណ្ណោះ។

អ្នកនាំពាក្យរបស់ Ratcliffe បានអ្នកសារព័ត៌មានថា៖ “ប្រសិនបើលក់ លោក Jim គឺពិតជាអ្នកទិញដ៏មានសក្ដានុពល។ ប្រសិនបើមានរឿងបែបនេះ យើងនឹងចាប់អារម្មណ៍ក្នុងការពិភាក្សា ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយ”។

United ដែលជាម្ចាស់ជើងឯក 20 សម័យកាលរបស់អង់គ្លេស កំពុងធ្លាក់ដល់បាតតារាង Premier League បន្ទាប់ពីចាញ់ការប្រកួតបើករដូវកាលទាំងពីររបស់ពួកគេក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Erik ten Hag ។ ការចាប់ផ្តើមដ៏អាក្រក់នេះ បានធ្វើឱ្យមានការរិះគន់កាន់តែខ្លាំងទៅលើគ្រួសារ Glazers និងការយល់ឃើញពីកង្វះការវិនិយោគនៅក្នុងក្រុម។

ក្លិបបានជួបការលំបាកចាប់តាំងពីលោក Sir Alex Ferguson ចូលនិវត្តន៍កាលពីឆ្នាំ 2013 ហើយមិនបានឈ្នះពានរង្វាន់ចាប់តាំងពីឆ្នាំ 2017 ។ មានការតវ៉ាជាច្រើនប្រឆាំងនឹងការកាន់កាប់របស់ Glazers ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងការតវ៉ាមួយក្នុងខែឧសភា ឆ្នាំ 2021 មុនការប្រកួតរបស់បិសាចក្រហមជាមួយនឹងក្រុម Liverpool ដែលត្រូវបានពន្យារពេល។

អ្នកគាំទ្រក្រុមបិសាចក្រហមគ្រោងនឹងធ្វើការតវ៉ាមួយផ្សេងទៀតប្រឆាំងនឹងគ្រួសារជនជាតិអាមេរិកក្នុងជំនួបទល់នឹងហង្សក្រហម នៅថ្ងៃចន្ទ នៅកីឡដ្ឋានOld Trafford ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង