×

បានត្រឹមអាណិត! សុវត្ថិឌី ធារិកា ត្រូវបាន​អញ្ជើញ​ឱ្យ​ឡើងច្រៀង បុណ្យភ្ជុំយំនឹកពុកម៉ែ ចំ​ថ្ងៃគម្រប់ខួប៣ខែ​ដែល​លោកទាំង២​បានចែកឋាន

ភ្នំពេញ៖ ជារឿងដែលធ្វើឱ្យគ្រប់គ្នានឹកអាណិតដល់តារាចម្រៀងស្រីរាងតូចច្រឡឹង សុវត្ថិឌី ធារិកា ជាខ្លាំងដែលនាងត្រូវបាត់បង់អ្នកមានគុណទាំង២ត្រឹមមួយប៉ប្រិចភ្នែក។ គិតមកទល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ គឺជាថ្ងៃគម្រប់ខួប ៣ខែដែល ធារិកា ក្លាយជាកូនកំព្រាដែលកាលពីពេលថ្មីៗនេះនាងបានចែករំលែកឃ្លាមួយធ្វើឱ្យអ្នកគាំទ្រទប់ចិត្តអាណិតនាងមិនបាន។

ធារិកា បានរៀបរាប់បែបនេះថា៖ “ថ្ងៃនេះ ៣ខែគត់ដែលប៉ាម៉ាក់ទៅចោលកូនៗ ហើយចៃដន្យបងៗបានអញ្ជើញនាងខ្ញុំចូលរួមច្រៀងកម្មវីធីតន្ដ្រីស្រុកស្រែ។ ច្រៀងទាំងទឹកភ្នែកនូវបទចំរៀងថ្មីហូរមកអត់ដឹងខ្លួន”។

ទោះជាយ៉ាងណា ធារិកា បានខំប្រឹងតស៊ូដោយបង្ហាញវត្តមានក្នុងសិល្បៈវិញបន្ទាប់ពីខូចចិត្តអស់រយៈពេល ៣ខែមកនេះដោយនាងបានត្រលប់ចូលសិល្បៈវិញដើម្បីបម្រើអារម្មណ៍ទស្សនិកជនជាអ្នកគាំទ្រដែលបានរង់ចាំ និងលើកទឹកចិត្តកន្លងមក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង