×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Man Utd ប្រកាស​ជាផ្លូវការ​សម្រាប់​ការផ្ទេរ​មកកាន់ Old Trafford របស់ Casemiro

Manchester United បានឈានដល់កិច្ចព្រមព្រៀងជាមួយ Real Madrid ដើម្បីចុះហត្ថលេខាជាមួយខ្សែបម្រើការពារប្រេស៊ីល Casemiro ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ 70 លានផោន។

កីឡាករវ័យ 30 ឆ្នាំរូបនេះ បាននៅជាមួយ Real តាំងពីឆ្នាំ 2013 ដោយបានឈ្នះពានរង្វាន់ La Liga 3 ដង និង Champions League ចំនួន 5 ដង។

Man Utd នឹងបង់ប្រាក់ដំបូងចំនួន 60 លានផោន បូកនឹង 10 លានផោនជាប្រាក់បន្ថែម ហើយ Casemiro នឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 4 ឆ្នាំជាមួយនឹងជម្រើសបន្តកុងត្រាមួយឆ្នាំទៀត។

Casemiro នឹងក្លាយជាអ្នករកចំណូលបានច្រើនជាងគេម្នាក់របស់ United នៅពេលដែលគេបញ្ចប់ការផ្ទេរទៅ Old Trafford ហើយនឹងក្លាយជាកីឡាករទី 4 ក្នុងទីផ្សារដោះដូរកីឡាករនេះរបស់ United បន្ទាប់ពីការមកដល់របស់ខ្សែបម្រើ Christian Eriksen ពី Brentford, ខ្សែការពារ Tyrell Malacia ពី Feyenoord និងខ្សែការពារ Lisandro Martinez ពី Ajax។

United ស្ថិតនៅបាតតារាង Premier League ហើយទទួលភ្ញៀវ Liverpool នៅ Old Trafford នៅថ្ងៃចន្ទ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង