×

រុស្ស៊ី​ព្រមាន​អំពី​ហានិភ័យ​ចេញពី​ការសាយភាយ​វិទ្យុសកម្ម​រោងចក្រ​នុយក្លេអ៊ែរ​នៅ​ភាគខាងត្បូង​អ៊ុយក្រែន ដោយ​តម្រូវឱ្យ​បិទ​រោងចក្រ​នុយក្លេអ៊ែរ​នោះ​ជាបន្ទាន់

រុស្ស៊ី៖ ទីក្រុងម៉ូស្គូបាននិយាយកាលពីរាត្រីថ្ងៃព្រហស្បតិ៍ថា មានការវិវត្តទៅរកភាពអវិជ្ជមាននៅឯរោងចក្របរមាណូ (នុយក្លេអ៊ែរ)ឈ្មោះហ្សាប៉ូរីហ្សហ៍ហ្ស៊ីយ៉ា (Zaporizhzhia ) នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន អាចនឹងបង្ខំឱ្យបិទរោងចក្រនុយក្លេអ៊ែរនោះភ្លាមដោយសារតែវាអាចក្លាយទៅជាគ្រោះមហន្តរាយសាយភាយវិទ្យុសកម្មចេញមកខាងក្រៅ ។

តាមសេចក្តីរាយការណ៍បានឱ្យដឹងបន្ថែមទៀតថា រោងចក្រនុយក្លេអ៊ែរនេះ ជារោងចក្រដ៏ធំសម្បើមមួយនៅក្នុងតំបន់អឺរ៉ុប ហើយត្រូវបានទាហានរុស្ស៊ីចូលកាន់កាប់តំាងពីខែមីនាកន្លង។
ចាប់តំាងពីការចូលកាន់កាប់រហូតមក មានការបាញ់ផ្លោងដាក់គ្នាទៅវិញទៅមកហើយភាគីម្ខាងៗតែងតែចោទដាក់គ្នាថាជាអ្នកបាញ់ដែលអាចធ្វើឱ្យប៉ះពាល់ដល់រោងចក្រនុយក្លេអ៊ែរ។

តាមសេចក្តីរាយការណ៍បានឱ្យដឹងបន្ថែមទៀតថា ប្រសិនបើមានការសាយភាយវិទ្យុសកម្មមកខាងក្រៅចេញពីរោងចក្រនុយក្លេអ៊ែរនោះមែន វានឹងក្លាយទៅជាគ្រោះអាសន្នធំមួយផ្សេងទៀតដែលកើតឡើងសម្រាប់មនុស្សជាតិតជំនាន់ បង្កមហន្តរាយហួសពីសង្គ្រាមនាពេលបច្ចុប្បន្នទៅទៀត៕

ប្រែសម្រួលសង្ខេប៖ ប្រាក់ សម្ជស្ស
ប្រភព៖ BBC/CNN/Reuters

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង