កម្សាន្ត៖ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ កម្មវិធី “Saturday Night LIVE – Let’s Party” កាន់តែបង្កើតនូវអ្វីថ្មីៗប្លែក ដើម្បីចែកជូនទស្សនិកជនបានទស្សនាយ៉ាងជក់ចិត្ដដិតអារម្មណ៍ ពិសេសវគ្គបង្ហាញម៉ូដ ដែលម៉ូឌែលប្រុសបានឡើងមកចាប់ដៃគូជាមួយដៃគូជាមួយ VJ Kung Ka ដ៏ស្រស់ស្អាត ដែលបានញ៉ាំងឱ្យកម្មវិធី “Saturday Night LIVE – Let’s Party” កាន់តែវិសេសវិសាលថែមមួយកម្រិតទៀត។
សម្រាប់ទស្សនិកជនដែលបានទស្សនាកម្មវិធីដ៏អស្ចារ្យនេះ កាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅ បានស្ដាប់បទចម្រៀង កំពុងមានប្រជាប្រិយភាពពីតារាកិត្តិយសជាច្រើនដួង ដែលមានទាំងបទចម្រៀងមនោសញ្ចេតនា ក៏ដូចជាបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍តាមបែបចង្វាក់រ៉ុក យ៉ាងកក្រើកស្ថានីយទូរទស្សន៍ CTN តែម្តង។
លើសពីនេះទៅទៀត កម្មវិធីក៏នៅមានវគ្គសប្បាយៗជាបន្តបន្ទាប់ទៀតដែលក្នុងនោះមានទាំងការ Remix បទចម្រៀងពី DJ ដែលធ្វើឱ្យបងប្អូនរំសាយអស់ទុក្ខកង្វល់ពេញមួយសប្ដាហ៍។
បន្ថែមពីនេះផងដែរ ក៏នៅមានវគ្គកម្សាន្តសប្បាយៗបន្តបន្ទាប់ទៀតដែលទស្សនិកជនបានទស្សនាយ៉ាងជក់ចិត្តដិតអារម្មណ៍ពីកម្មវិធីទាំងមូលនៅរាត្រីថ្ងៃចុងសប្តាហ៍ជាការកម្សាន្តនៅថ្ងៃសម្រាកពីការបំពេញការងារអស់ពេញមួយសប្តាហ៍ផងដែរ។ ចង់ដឹងថា កម្មវិធី “Saturday Night LIVE – Let’s Party” បានពាំនាំចំណីចក្ខុថ្មីប្លែកយ៉ាងណា តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕
(តំណភ្ជាប់វីដេអូ)