×

មិនមែន​មានតែ Pinky រួម​ជាមួយ​បងប្រុស និងម្តាយ​ដែល​ឆបោកប្រាក់គេ​ប៉ុន្តែ​នៅមាន ១៦នាក់ទៀត​ដែល​ក្នុង​នោះ​មាន ២នាក់​ជា​សិល្បករ​ដូចគ្នា

ថៃ៖ រឿងរ៉ាវតារាសម្តែងស្រីល្បីឈ្មោះ Pinky Savika រួមទាំងបងប្រុស និងម្តាយឆបោកប្រាក់គេកំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកនៅក្នុងបណ្តាញសង្គមដែលកំពុងនាំគ្នាចុះផ្សាយ និងចែករំលែកព្រោងព្រៀត។

យោងតាមប្រភព The Daily News បានបញ្ជាក់ឱ្យដឹងថា ករណីឆបោកនេះមិនមែនមានតែ Pinky រួមជាមួយបងប្រុស និងម្តាយរបស់នាងប៉ុណ្ណោះទេ ពោលគឺមានសមាជិក១៦នាក់ទៀតដែលក្នុងចំណោមអ្នកទាំង១៦នោះមាន ២នាក់ជាតារាសម្តែងឯករាជ្យវ័យ ២៩ឆ្នាំលោក Thanasiwan O Chantanukul និង តារាប្រុសវ័យ ៣២ឆ្នាំលោក Kasem Kolpraneet។

ប្រភពបានបន្តឱ្យដឹងទៀតថា តុលាការសម្រេចឃុំខ្លួនអ្នកទាំង១៩នាក់នោះដោយមិនអនុញ្ញាតឱ្យនៅក្រៅឃុំបណ្តោះអាសន្នឡើយ ព្រោះអាចធ្វើឱ្យជនសង្ស័យរត់គេចខ្លួនបាន ដូចនេះពួកគេត្រូវឃុំខ្លួនរង់ចាំការកាត់ទោសនាពេលខាងមុខ។

គួរបញ្ជាក់ដែរថា ការឆបោកនេះកើតឡើងដោយការបណ្តាក់ទុនលើ Forex-3D Pyramid Scheme ដែលតម្រូវឱ្យសមាជិកចូលដំបូងតម្កល់ប្រាក់មួយចំនួនទៅមេធំ និងដើររកកូនក្រុមដើម្បីទទួលបានប្រាក់ទៅតាមចំនួនដែលពួកគេម្នាក់ៗអាចរកបាន ពេលនោះភាគរយដែលទទួលបានប្រាក់ដោយងាយនឹងគុណទៅតាមសមត្ថភាពរបស់ពួកគេរៀងខ្លួន ហើយមុខរបរមួយនេះគឺជាអំពើខុសច្បាប់ដែលមិនត្រូវបានអនុញ្ញាតឱ្យប្រព្រឹត្តឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង